(វីដេអូ) ហ៊ិន ចាន់នីរ័ត្ន ទម្លាយអារម្មណ៍ទាំងយំគគ្រូកមុខគេឯង ពាក់ព័ន្ធរឿងអ្នកមានគុណទាំងពីរ
កន្លងមកទស្សនិកជនធ្លាប់បានឃើញរួចមកហើយពីជីវិតរស់នៅរបស់ពិធីការិនីរូបស្រស់ សំឡេងពីរោះ ហ៊ិន ចាន់នីរ័ត្ន ដែលនាងចូលចិត្តថតរូបស្អាតៗបង្ហាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឬ IG របស់នាងជារឿយៗ។
ទោះបីជាតារាស្រី ហ៊ិន ចាន់នីរ័ត្ន តែងតែបង្ហាញខ្លួនឱ្យទស្សនិកជនបានឃើញជាញឹកញាប់ក៏ពិតមែន តែពិធីការិនីរូបស្រស់នេះហាក់មិនដែលសូវបានបង្ហាញពីជីវិតឯកជនរបស់ក្រុមគ្រួសារ ឬ អ្នកមានគុណទាំងពីររបស់នាង ឱ្យមហាជនបានឃើញឡើយ ដែលមើលទៅខុសប្លែកពីអ្នកសិល្បៈមួយចំនួនតែងបង្ហាញពីក្ដីស្រឡាញ់ជាសាធារណៈឱ្យទស្សនិកជនបានដឹង ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះកន្លងទៅ ពេលដែលពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានអញ្ជើញចូលរួមនៅក្នុងកម្មវិធី «ចឹងហ្អ!» តារាស្រីរូបនេះ ស្រាប់តែបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកមានគុណទាំងទឹកភ្នែកយ៉ាងកម្រ ដោយកន្លងមកនាងមិនសូវធ្លាប់បាននិយាយទៅកាន់អ្នកមានគុណទាំងពីរឡើយ ។
នៅក្នុងកម្មវិធីនោះនាងក៏បានរៀបរាប់ថា៖ «នាងចង់និយាយពាក្យថាអរគុណទៅកាន់អ្នកមានគុណ ព្រោះតែពេលខ្លះនាងដឹងថាខ្លួនមិនដែលនិយាយទៅកាន់អ្នកទាំងពីរដោយសារតែនាងមានការអៀនខ្មាស» ។
ហ៊ិន ចាន់នីរ័ត្ន ក៏បានរៀបរាប់បន្តទៀតថា៖ «ពេលនេះគាត់ហត់ហើយ នាងក៏បានឱ្យពួកគាត់សម្រាកហើយ នាងមិនចង់ឱ្យអ្នកមានគុណលំបាកបន្តទៀត ថែមទាំងមិនឱ្យបារម្ភពីជីវភាពរបស់គ្រួសារទៀតទេ ព្រោះនាង និង ប្អូន ទៅអនាគតអាចឱ្យពួកគាត់រស់នៅបានស្រួលហើយ» ៕