ថមមី តារាសិល្បៈដំបូង បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មុនគេ
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាសម្តែងលោក ថមមី ស្វាមីរបស់តារាចម្រៀង សួស វីសា បានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ កាលពីពេលថ្មីៗនេះ ដែលត្រូវបានគេចាត់ទុកជាអ្នកសិល្បៈទីមួយ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ នេះ ។
ប៉ុន្មានម៉ោងមុននេះលោក ថមមី បានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងឯកសណ្ឋានជាមន្ត្រីយោធា ដែលតាមការបង្ហាញស័ក្តិនៅលើស្មាគេដឹងថាលោកជាមន្ត្រីយោធាស័ក្តិ ៤ ហើយក្នុងនោះដែរលោកបានសរសេរសារខ្លីថា «មកចាក់វាក់សាំងការពារជម្ងឺកូវីដ ១៩» ។ ការទទួលវ៉ាក់សាំងការពារកូវីដ ១៩ របស់ លោក ថមមី ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិរួមអាជីពជាច្រើនផងដែរ ។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជម្ងឺ កូវីដ ១៩ កាលពីថ្ងៃទី ១០ កន្លងទៅ ក្រោយពីទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិនចំនួន ៦០ ម៉ឺនដូស ហើយសម្រាប់អ្នកដែលអាចទទួលការចាក់វ៉ាក់សាំងនេះគឺចាប់ពីអាយុ ១៨ ឆ្នាំទៅដល់ ៥៩ ឆ្នាំ ៕