ទុកកូនមួយឡែកសិន! កែវ វាសនា និង ភរិយា កៀកកើយក្នុងអាងហែលទឹក ផ្អែមល្ហែមណាស់
ក្រោយពីបានរៀបការជាមួយនឹងភរិយាមកពីខេត្តបន្ទាយមានជ័យ និង ទទួលកូនប្រុសស្រីមួយគូមក តារាចម្រៀង កែវ វាសនា ហាក់ជាមិនសូវបានបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាញឹកញាប់នោះទេ ដោយបច្ចុប្បន្នលោកបានផ្តោត និង យកចិត្តទុកដាក់ក្នុងមុខជំនួយជាមួយនឹងភរិយា ។
ក្នុងនោះដែរ មហាជនក៏បានដឹងថាទោះជាតារាចម្រៀងរូបនេះ បានស្រឡាញ់ និង រៀបការជាមួយនារីម្នាក់ដែលមានអាជីពខុសពីខ្លួនក៏ពិតមែន ប៉ុន្តែលោក កែវ វាសនា និង ភរិយា នៅតែចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ។
តួយ៉ាងកាលពីពេលថ្មីៗកន្លងទៅនេះ គូស្វាមីរបស់តារាចម្រៀងរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗមិនតិចនោះទេ ក៏ព្រោះតែលោក និង ភរិយា បានសម្ញែងរូបភាពយ៉ាងផ្អែមល្មួតនៅក្នុងអាងហែលទឹក ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ កន្លងទៅនេះ ។
លើសពីនោះ លោក កែវ វាសនា បានបង្ហោះសារមួយឃ្លាទៀតថា ៖ «រីករាយថ្ងៃនៃក្តីស្រឡាញ់ Happy Valentine’s Day ថ្ងៃនេះពីរនាក់តាយាយសុំស្វីតបន្តិចហើយ ទាន់កូនកំពុងគេង ! តោះអេនអនក្នុងអាងហែលទឹក»៕