ញាក់សាច់! ម៉ាដូណា និង គូស្នេហ៍ បង្ហាញក្ដីស្រឡាញ់ ឱបថើបគ្នាយ៉ាងផ្អែមនៅឆ្នេរខ្សាច់
ជាការពិតណាស់ នៅពេលបច្ចុប្បន្នពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា ហាក់កាន់តែបើកចំហច្រើនមកហើយដែរ ។ ក្នុងនោះ ក៏មានសិល្បករ សិល្បការិនី មួយចំនួន ក៏មានភាពផ្អែមល្ហែមក្នុងការបង្ហាញពីក្តីស្រឡាញ់ស្រីស្រឡាញ់ស្រី និង ប្រុសស្រឡាញ់ប្រុសរបស់ខ្លួនជាសាធារណៈផងដែរ ។
បើក្រឡេកទៅមើលតារាភេទទី ៣ ម៉ាដូណា ឯណេះវិញ ក៏ត្រូវបានមហាជនដឹងថា លោកគឺជាតារាសម្តែង Show ដំបូងគេ ដែលបានបើកចំហថាមានមិត្តប្រុសជាភេទដូចគ្នារយៈពេលប្រមាណជាជាង ៤ ឆ្នាំ មកហើយ ។
យ៉ាងណាមិញ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឆ្នាំ ២០២១ នេះ តារាប្រុសមានគូស្នេហ៍ភេទដូចគ្នារូបនេះ ក៏បង្ហាញភាពផ្អែមល្ហែមមិនចាញ់គូដទៃនោះឡើយ ។ លោក ម៉ាដូណា និង មិត្តប្រុស បានបង្ហាញរូបភាពឱបថើបគ្នាយ៉ាងរ៉ូមែនទិកនៅលើឆ្នេរខ្សាច់ មើលទៅលោកពិតជាមានក្តីសុខខ្លាំងណាស់ ៕