ទីបំផុត វ៉ាន់ នីឡា បង្ហាញមនុស្សពិសេសលើកដំបូង ក្រោយរាងចាលរឿងគូស្នេហ៍ចាស់ ៥ ឆ្នាំមុន
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាចម្រៀងរូបស្រស់ វ៉ាន់ នីឡា បានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់ ដោយភ្ជាប់ជាមួយនូវសារយ៉ាងមានអត្ថន័យជ្រាលជ្រៅដែលធ្វើឱ្យហ្វេនៗជាច្រើនមានការសាទរគ្រប់ៗគ្នា ។
គេចាំបានថាបើគិតមកដល់ពេលនេះរយៈពេល ៥ ឆ្នាំហើយដែល វ៉ាន់ នីឡា បានចែកផ្លូវជាមួយគូស្នេហ៍ លោក កុយ សិទ្ធស័ក្តិ ជាមួយនឹងភាពចម្រូងចម្រាស់ដែលពេលនេះនាងក៏មិនទាន់បានទទួលយុត្តិធម៌ពីរឿងនោះផងដែរ ។ ចាប់តាំងពីពេលនោះមកតារារូបស្រស់ម្នាក់នេះកម្រ និង បង្ហាញរូបភាពកៀកកើយជាមួយបុរសណាម្នាក់ឡើយ តែនៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈម្សិលមិញនេះ វ៉ាន់ នីឡា បានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសម្នាក់អមដោយការបង្ហាញនូវការអរគុណ និង ក្តីស្រឡាញ់របស់នាងចំពោះបុរសម្នាក់នោះដោយគ្មានលក្ខខណ្ឌ ដែលបានចំណាយពេលវេលាជាមួយនាងកន្លងមក ។
នេះជាលើកទីមួយដែល វ៉ាន់ នីឡា បង្ហាញ ភាពល្អូកល្អិនជាមួយអ្នកថ្មីក្រោយបែកបាក់ស្នេហាប្រមាណជា ៥ ឆ្នាំមក ។ ជាមួយនឹងការរកបានអ្នកស្អំបេះដូងថ្មីរបស់ វ៉ាន់ នីឡា ក៏បានធ្វើឱ្យហ្វេនៗសាទរហើយខ្លះលាន់មាត់ថាពិតជាផ្អែមល្ហែមខ្លាំងណាស់ ។
ពេលនេះដែរ វ៉ាន់ នីឡា ក៏បានប្រកាសវិលចូលសិល្បៈម្តងទៀត ដោយបានថតបទចម្រៀងថ្មីៗមួយចំនួននៅក្នងផលិតកម្មលោក សុខ ជំនោរ ជាបងប្រុស ហើយការវិលចូលប្រឡូកលើកនេះក៏មិនមែនលំៗដែរ ព្រោះ វ៉ាន់ នីឡា បានប្រកាសថានឹងទទួលសម្តែងគ្រប់មិនថាស្ប៉តពាណិជ្ជកម្ មឬ សម្តែងរឿងនោះឡើយ ៕