បាត់មុខឈឹងពីសិល្បៈ ឈិត សុជាតា កាន់តែស្អាតប្លែកដូចតុក្កតា!
ច្រើនឆ្នាំហើយ ដែលអតីតពិធីការិនី ឈិត សុជាតា បានបញ្ចប់អាជីពជាតារាសម្តែង ក្រោយពីនាងមានស្វាមី និងមានកូនភ្លោះដ៏គួរឱ្យស្រឡាញ់ដល់ទៅពីរនាក់ ។ វ័យកាន់តែឈានទៅមុខ និងក្លាយជាម្តាយរបស់កូនពីរនាក់ទៅហើយក្តី តែមើលទៅសម្រស់ របស់ ឈិត សុជាតា នៅតែខ្ញង់ស្អាតមើលទៅឡើងក្មេងជាងមុនទៅទៀត ។
ក្រៅពីជានាយិកា នៅក្នុងក្រុមហ៊ុនទេសចរណ៍ អេស ធី អេ ឈិត សុជាតា ក៏តែងលេចមុខនៅក្នុងការឡាយវីដេអូ លក់ផលិតសម្រស់មួយចំនួនតាមអនឡាញផងដែរ។ ទោះបីជាបាត់មុខពីសិល្បក្ដី តែមានមហាជនជាច្រើននៅតែស្រឡាញ់ និងចូលចិត្តតារាស្រីរូបនេះជាខ្លាំង។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលសម្រស់របស់ ឈិត សុជាតា កាន់តែទាក់ទាញប្លែក ពោលគឺស្អាត ដូចតុក្កតាអ៊ីចឹង។ មានមតិខ្លះលាន់មាត់ថា ឈិត សុជាតា ស្អាតហើយប្លែកណាស់ បើប្រៀបធៀបសម្រស់ប៉ុន្មានឆ្នាំមុន។
បើទោះជាសម្រស់នៅតែខ្ញង់ស្អាតបែបនេះក្តី តែមិនមានលេចឮថាអតីតតារាដែលមានប្រភពមកពីខេត្ត តាកែវ រូបនេះមានបំណងវិលចូលសិល្បៈវិញឡើយ ហើយក្នុងនោះក៏មានការព្រលយថាពេលនេះ ឈិត សុជាតា រស់នៅក្នុងជីវភាពល្អប្រសើរ ព្រមទាំងមានគ្រួសារយ៉ាងមានសុភមង្គលទៀតផង៕