បាត់មុខយូរ អ្នកអានព័ត៌មានល្បីឈ្មោះ ពេជ្រ ផានី្នដេត កំពុងមានក្ដីសុខនៅប្រទេសនេះ
ពេជ្រ ផាន្នីដេត បានបោះបង់អាជីព ជាអ្នកអានព័ត៌មានដ៏មានប្រជាប្រិយភាពនៅក្នុងទូរទស្សន៍ ស៊ីធីអិន ក្រោយពីបានរៀបការ នឹងបានចាកចេញទៅរស់នៅជាមួយស្វាមីនៅក្នុងទឹកដីនៃប្រទេសជឿនលឿនមួយ។
ពេលនេះ ពេជ្រ ផានី្នដេត កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី បើទោះពួកគេមិនទាន់មានកូនជាចំណងដៃក៏ដោយ តែតាមរយៈរូបភាពជាច្រើននៅក្នុងបណ្តាញសង្គម គេសម្គាល់ឃើញថា ប្តីប្រពន្ធមួយគូនេះ ពិតជាផ្អែមល្ហែមមិនចាញ់គូស្នេហ៍ក្មេងៗប៉ុន្មានឡើយ។
អ្វីដែលចាប់អារម្មណ៍ បើក្រឡេកមើលសម្រស់របស់អតីតពិធីការិនីរូបនេះ ពិតជាប្រែប្រួលស្អាតប្លែក ជាពិសេសការលេងស្ទីលតែងខ្លួនពិតជាស្រស់ស្អាត និងកាលីបមិនធម្មតាឡើយ។ ម្ដងម្ដាល អតីតអ្នកអានព័ត៌មានរូបនេះ បានសម្ញែងរាងជាមួយនឹងឈុតប៊ីគីនីយ៉ាងសិចស៊ី គួរឱ្យក្នាញ់។
គួរឱ្យដឹងថា ពេជ្រ ផានី្នដេត ត្រូវបានគេស្គាល់ថា ជាអ្នកអានព័ត៌មានដែលមានឈ្មោះបោះសំឡេងម្នាក់ តែគួរស្តាយនាងបានបោះបង់អាជីពនេះ ក្រោយពីបានរៀបការជាមួយស្វាមី ជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីប៉ុន្មានឆ្នាំមុននេះ៕
រូបថត ៖ ហ្វេសប៊ុក