តារាស្រីខ្មែរ ២ រូប ក្លាហានធ្វើតាមបេះដូង ស្នេហ៍ស្រីដូចគ្នា កំពុងផ្អែមល្ហែមខ្លាំង
ចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថាតារាស្រីមួយចំនួនបានងាកមកស្រវាយកស្នេហាខុសធម្មជាតិ ហើយអ្វីដែលចាប់អារម្មណ៍ដោយសារពួកគេសុទ្ធតែជាតារាស្រីដែលមានរូបសម្រស់ស្អាត ទើបធ្វើបុរសមិនតិចទេសោកស្តាយចំពោះការជ្រើសយកស្នេហាបែបនេះ ។
១. តារាស្រី មៃយ៉ា
តារាសម្តែងរូបស្រស់ស្អាតកូនកាត់អាល្លឺម៉ង ម៉ៃយ៉ា បានសម្រេចចិត្តធីបចោលស្នេហារបស់បុរសៗ ដោយសម្រេចចិត្តជ្រើសយកស្នេហាភេទដូចគ្នា ដោយពេលនេះនាង និង គូស្នេហ៍បានរួមរស់ក្រោមដំបូលតែមួយមិនខុសពីប្តីប្រពន្ធទូទៅឡើយ ហើយថែមទាំងបានហៅគូស្នេហ៍ភេទដូចគ្នា ថាជាប្តីប្រពន្ធពេញៗមាត់ទៀត ។
ជារឿយៗអ្នកទាំងពីរតែងបង្ហាញភាពផ្អែមល្ហែមតាមរយៈការផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ផ្សេងៗនៅក្នុងឱកាសពិសេសយ៉ាងរ៉ូមែនទិក ។ បើគិតមកដល់ពេលនេះ ចំណងស្នេហ៍របស់តារាសម្តែងកូនកាត់អាល្លឺម៉ង់រូបនេះមានរយៈពេលយូរក្រែលដែរហើយ ហើយក៏ទទួលបានការដឹងលឮពីសំណាក់ចាស់ទុំទាំងសងខាងផងដែរ ។
២. តារាចម្រៀង អេនី ហ្សាម
ងាកមកតារាចម្រៀង អេនី ហ្សាម ឯណេះវិញ ក៏បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយថ្មីៗនេះនាងបានងាកសាងស្នេហ៍ភេទដូចគ្នាក្រោយពីនាងបានចែកផ្លូវជាមួយគូស្នេហ៍ប្រុសមួយរយៈមក ។ មិនខុសអ្វីពី ម៉ែយ៉ា ប៉ុន្មានឡើយ ចុងក្រោយនេះតារាចម្រៀងប្រចាំផលិតកម្មថោន អេនី ហ្សាម បានបើកចំហពីចំណងស្នេហ៍ខុសធម្មជាតិ ដោយមានការបង្ហាញនូវរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជានារីដូចគ្នានោះគ្មានលស់ថ្ងៃឡើយ ។
ទោះបីជាយ៉ាងនេះក្តី គេមិនទាន់ប្រាកដថាចំណងស្នេហ៍របស់តារាចម្រៀងរូបនេះមានរយៈពេលយូរអង្វែង ឬ ជាស្នេហាបែបលេងសើចនោះឡើយ ៕