តារាស្រី ៥ ដួង ថតតែស្ពតពាណិជ្ជកម្មមួយ សល់លុយទិញផ្ទះវីឡាបាន
មហាជនសុទ្ធតែបានជ្រាបរួចមកហើយនូវកំពូលតារាសម្ដែងស្រីថៃជួរមុខមួយចំនួន ដែលមានឈ្មោះបោះសំឡេងខ្លាំង ព្រមទាំងជាតារាដែលក្ដោបបាននូវទីផ្សារសិល្បៈយ៉ាងសម្បូរបែប មិនថាតែ ច្រៀង សម្ដែង ថតម៉ូដ ថតស្ប៉តពាណិជ្ជកម្ម គឺសុទ្ធសឹងទទួលបានចំណូលខ្ពស់កប់ពពក។ មកទល់ពេលនេះមហាជនមួយចំនួនអាចពុំទាន់បានជ្រាបនូវតម្លៃខ្លួន ដែលតារាជួរមុខទាំងអស់នោះ រកបានពីសមត្ថភាពសិល្បៈរបស់ពួកគេនៅឡើយទេ។ សម្រាប់ថ្ងៃនេះ យើងនឹងនាំលោកអ្នកឱ្យទៅជ្រាបអំពីតម្លៃខ្លួនរបស់ កំពូលតារាសម្ដែងស្រីថៃ ៥ ដួងដែលទទួលបានតម្លៃខ្លួនខ្ពស់ជាងគេបំផុត ។
១. តារាសម្ដែងស្រី Ya ya
តារាសម្ដែងស្រីនាង Ya ya ជាកំពូលតារាសម្ដែងជួរមុខម្នាក់ក្នុងប្រទេសថៃ។ សម្រាប់តម្លៃខ្លួនសម្ដែងរឿងរបស់តារាស្រីរូបនេះ គឺចន្លោះចាប់ពី ៥៥០០០ បាត (ប្រមាណជិត ២ ពាន់ដុល្លារក្នុង ១ ភាគ)។ ចំណែកឯ ការថតស្ប៉តពាណិជ្ជកម្មវិញ នាងទទួលបានតម្លៃខ្លួនចាប់ពី ៧ លានបាត (ប្រមាណជាង ២៣ ម៉ឺនដុល្លារ)។ រីឯ សម្រាប់ការចូលរួមកម្មវិធីផ្សេងៗ តារាសម្ដែងស្រីស្រស់រូបនេះទទួលបានតម្លៃខ្លួន ចាប់ពី ៧ ម៉ឺនបាត ឯណោះ។
២.តារាសម្ដែងស្រី Min Pechaya
សម្រាប់តារាសម្ដែងស្រីនាង Min វិញតម្លៃខ្លួនសម្ដែងរឿងរបស់នាងគឺចាប់ពី ៦ ម៉ឺនបាត (ប្រមាណជា ២ ពាន់ដុល្លារ) ក្នុង ១ ភាគ។ ចំពោះការថតពាណិជ្ជកម្មវិញ គឺគិតក្នុងតម្លៃចាប់ពី ៥ លានបាត (ប្រមាណជាង ១៦ ម៉ឺនដុល្លារ)។ រីឯ សម្រាប់ការចូលរួមក្នុងកម្មវិធីវិញ តារាស្រីរូបនេះ គិតចាប់ពីតម្លៃ ៦ ម៉ឺនបាត ។
៣.តារាសម្ដែងស្រី Pancake Khemanit
Pancake Khemanit ជាកំពូលតារាក្នុងប្រទេសថៃមកជាច្រើនឆ្នាំហើយ សម្រាប់តម្លៃខ្លួនសម្ដែងរឿងនាងគិតចាប់ពី ៧ ម៉ឺនបាត (ប្រមាណជាង ២ ពាន់ដុល្លារ) ក្នុង ១ ភាគ។ ចំណែកឯ ការថតស្ពតពាណិជ្ជកម្មនាងគិតចាប់ពី ៥ លានបាត (ប្រមាណជាង ១៦ ម៉ឺនដុល្លារ)។ ចំពោះការចូលរួមក្នុងកម្មវិធីនាងគិតចាប់ពី ៧ ម៉ឺនបាត។
៤. តារាសម្ដែងស្រី Aff Taksaorn
ជាកំពូលតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន សម្រាប់តម្លៃខ្លួនសម្ដែងរឿងនាងគិតចាប់ពី ៧៥០០០ បាត (ប្រមាណជាង ២ ពាន់ដុល្លារ) ក្នុង ១ ភាគ។ ចំពោះការថតស្ពតពាណិជ្ជកម្មនាងគិតចាប់ពី ៨ លានបាត (ប្រមាណជាង ២៦ ម៉ឺនដុល្លារ)។ រីឯ ចំពោះការចូលរួមកម្មវិធី នាងគិតចាប់ពី ៨ ម៉ឺនបាត។
៥. តារាសម្ដែងស្រី Chompoo Araya
ថ្វីត្បិតពេលនេះនាងមានកូន ២ នាក់ទៅហើយក្ដី កំពូលតារាស្រីរូបនេះនៅតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន សម្រាប់តម្លៃខ្លួនសម្ដែងរឿងនាងគិតចាប់ពី ១៥ ម៉ឺនបាត (ប្រមាណជិត ៥ ពាន់ដុល្លារ) ក្នុង ១ ភាគ។ ថតស្ពតពាណិជ្ជកម្មនាងគិតចាប់ពី ១០ លានបាត (ប្រមាណជាង ៣៣ ម៉ឺនដុល្លារ)។ ចំណែកឯ ការចូលរួមកម្មវិធីនាងគិតចាប់ពី ១៥ ម៉ឺនបាត។