
តារាកូរ៉េ ៣ ដួង ខ្លាំងទាំងសមត្ថភាព ខ្លាំងទាំងរកលុយ ឥលូវម្នាក់ៗក្លាយជាសេដ្ឋីនីប្រចាំឆ្នាំ ២០២១
អ្នកចូលចិត្តតារាកូរ៉េ ច្បាស់ជាធ្លាប់មាន Idol នៅក្នុងដួងចិត្តរបស់លោកអ្នកជាក់ជាមិនខាន ដោយការគាំទ្រនូវសមត្ថភាពរបស់ពួកគែមិនថាតែជាតារាសម្តែង ឬក៏តារាចម្រៀងនោះទេ។ បច្ចុប្បន្នស្ទើរតែគ្រប់តារាស្រីទៅហើយ ដែលមាននូវជំនាញ និងទេពកោសល្យជាច្រើនក្នុងវិស័យសិល្បៈ ដែលជាផ្នែកមួយនៃការងាយស្រួលក្នុងអាជីពរបស់ពួកគេ ជាពិសេសគឺការរកចំណូលបានច្រើនទៀតផងនោះ។
ខាងក្រោមនេះ គឺលំដាប់កំពូលតារាស្រី ៣ ដួង លើវិស័យ K-Pop ដែលមានអាជីព និងសមត្ថភាពជាច្រើនក្នុងសិល្បៈដែលមានទ្រព្យច្រើនបំផុតបើគិតត្រឹមខែមករា ឆ្នាំ ២០២១ នេះ៖
១) Lee Hyori
Lee Hyori ត្រូវបានតារាក្នុងវិស័យ K-Pop បានចាត់ទុកនាង គឺជារៀមច្បងម្នាក់ដែលមានទេពកោសល្យ និង សមត្ថភាពគ្រប់ជំនាញលើវិថីសិល្បៈ ។ មិនត្រឹមតែផ្តើមចេញពីតារាចម្រៀង តែ LEE Hyori បានវិវត្តន៍ខ្លួនទៅជាអ្នកផលិតកម្មវិធីទូរទស្សន៍ និង សម្តែងខ្សែភាពយន្តផងដែរ ។ សព្វថ្ងៃនាងមានទ្រព្យសម្បត្តិពីអាជីពទាំងនេះដល់ទៅ ៣០ លានដុល្លារអាមេរិកហើយ ។
២) IU
IU មិនត្រឹមតែជាតារាចម្រៀងនោះទេ តែនាងក៏ជាអ្នកនិពន្ធ និងតារាសម្តែងផងដែរ ដែលស្ថិតនៅក្រោមផលិតកម្ម «LEON»។ នាងចាប់ផ្តើមល្បីល្បាញនៅ Album ដំបូងតាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ។ គិតត្រឹមដើមឆ្នាំ ២០២១ នេះ តារាស្រីតូចល្អិតនេះមានទ្រព្យដល់ទៅ ២០ លានដុល្លារអាមេរិកហើយ ។
៣) Sandara Park
Sandara Park ទោះបីជាមិនបានឈរជើងច្រៀងនៅឡើយនោះ តែអតីតសមាជិក «2NE1» រូបនេះ ក៏បន្តនៅក្នុងអាជីពផ្សេងក្នុងវិថីសិល្បៈដូចជាតារាសម្តែង តារាបង្ហាញម៉ូដ និងពិធីករជាដើម។ សព្វថ្ងៃនាងមានទ្រព្យសម្បត្តិពីអាជីពទាំងនេះដល់ទៅ ១៨ លានដុល្លារអាមេរិកហើយ ៕
ប្រភព៖ nubiapage