កូនសេដ្ឋីទាំងមូល Chompoo បណ្ដោយឱ្យកូនពៅ ធ្វើរឿងបែបនេះ!
ក្នុងចំណោមកូនៗរបស់សិល្បករ-ការិនីថៃល្បីៗ គេកត់សម្គាល់ឃើញកូនភ្លោះទាំងពីររបស់កំពូលតារាសម្ដែងស្រីថៃ Chompoo Araya ត្រូវបានទស្សនិកជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមស្រឡាញ់ចូលចិត្តច្រើន ក៏ព្រោះតែភាពវៃឆ្លាត មុខមាត់ឃ្យូតគួរឱ្យក្នាញ់របស់ពួកគេទាំងពីរ ។
ជារឿយៗ កំពូលតារាស្រីថៃជួរមុខ Chompoo តែងបង្ហាញសកម្មភាពរបស់កូនភ្លោះទាំងពីរបង្ហោះលើគណនីអ៊ីស្ត្រាក្រាមផ្ទាល់ខ្លួនមិនសូវលស់ថ្ងៃនោះទេ ។ ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកម៉ាក់និយមលែងខ្លួន Fashion លើសគេរូបនេះ បានបង្ហោះរូបថតកូនប្រុសពៅឈ្មោះ ផាយុ បង្ហាញពីសកម្មភាពជិះកង់របស់គេ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយជាមួយសភាពអូន ផាយុ ជិះកង់លើកជើងដល់ចង្កូតបែបច្រឡឺមៗ ចំណែកជើងទៀតសោតក៏គ្មានស្បែកជើងពាក់ត្រឹមត្រូវ ជើងទាំងគូប្រលាក់ដីខ្មៅមើលមិនចង់យល់ ។
ជាការពិត ដ្បិតថា Chompoo ជាតារាស្រីល្បីល្បាញលំដាប់ប្រទេស ចំណែកស្វាមីនាងក៏ជាអ្នកជំនួញលុយវាល់លាន សរុបមកគ្រួសារពួកគេអាចនិយាយថារស់នៅក្នុងលំដាប់អភិជនលុយចាយមិនខ្វះ តែនាងចិញ្ចឹមកូនឱ្យស្គាល់ពីរបៀបរស់នៅបែបមនុស្សសាមញ្ញៗទូទៅ មិនទម្រើសកូនឡើយ ៕