សម្រាលកូនជាង ៣ ខែ ឌី សូនីតា និង អេឡិច ហ្សូរ៉ា កាន់តែផ្អែមល្ហែម រហូតធ្វើរឿងនេះ!
ធ្មេចបើកៗ ទើបតែសម្រាលថ្ងៃមុនសោះ អូន Smile កូនស្រីរបស់ ឌី សូនីតា និង អេឡិច ហ្សូរ៉ា មានអាយុជាង ៣ ខែ ហើយបើគិតតាំងពីថ្ងៃសម្រាលកាលពីថ្ងៃ ២២ ខែតុលា ឆ្នាំ ២០២០។ ក្នុងនោះ មហាជនអ្នកគាំទ្របានសរសើរច្រើនមកហើយ ពីផ្ទៃមុខរបស់កូនស្រីតារាទាំង ២ រូបនេះ គឺមានមុខមាត់ដូចកូនកាត់បរទេស ពិតជាគួឲ្យស្រឡាញ់ណាស់ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលប៉ាម៉ាកវ័យក្មេងរូបនេះ បន្ទាប់ពីទទួលបានកូនស្រីជាចំណងដៃនៃក្តីស្នេហ៍ ដ៏គួរឲ្យស្រឡាញ់ហើយនោះ អេឡិច ហ្សូរ៉ា និង ឌី សូនីតា កាន់តែបង្ហាញភាពផ្អែមល្ហែម និង ស្រឡាញ់គ្នាកាន់តែខ្លាំងឡើងៗ ។ ក្នុងនោះ មហាជនបានសង្កេតឃើញថា អេឡិច ហ្សូរ៉ា នៅក្បែរកូន និង ភរិយាគ្រប់ពេលវេលាតែម្តង ។
លើសពីនោះសូម្បីតែ ឌី សូនីតា ត្រូវចេញធ្វើការនៅខាងក្រៅក៏ អេឡិច ហ្សូរ៉ា ទៅតាមភរិយាគ្រប់ទីកន្លែងផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អេឡិច ហ្សូរ៉ា បានដើរតាមភរិយា ពេលចេញទៅសំអាងការឲ្យអតិថិជន ព្រមទាំងជួយការងារភរិយាគ្រប់សព្វបែបយ៉ាង បង្ហាញភាពផ្អែមល្ហែមធ្វើឲ្យអ្នកនៅជុំវិញខ្លួនច្រណែនគូនេះមិនតិចទេ៕