កប់ខ្លាំង! ROSÉ ចេញ Teaser បទ Solo លើកដំបូង ទាក់ចិត្តអ្នកគាំទ្ររាប់លាននាក់ (វីដេអូ)
កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រ ជាពិសេសគឺ BLINK ដែលជាអ្នកគាំទ្ររបស់ក្រុមកំពូលតារាកូរ៉េ BLACKPINK រំភើបចិត្តយ៉ាងខ្លាំងក្រោយទទួលបានដំណឹង ថាសមាជិក ២ រូប នៃក្រុមចម្រៀងនេះគឺ ROSÉ និង Lisa នឹងត្រៀមចេញបទ Solo ដំបូងរបស់ខ្លួននៅដើម ២០២១ នេះ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះអស់រយៈពេល ៤ ឆ្នាំមកនោះ ។
យ៉ាងណាមិញនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ នេះ BLINK កាន់តែរំភើបចិត្តថែមទៀត ក៏ព្រោះតែដូចដែល YG Entertainment បានសន្យា គឺ ROSÉ បានបង្ហាញនូវ Teaser MV សម្រាប់ Solo Project របស់នាងហើយ ។
ទោះជា Teaser MV ដំបូងរបស់ ROSÉ មានរយៈពេលប្រមាណ ៣០វិនាទី ប៉ុន្តែវីដេអូនៃបទចម្រៀងរបស់ ROSÉ គឺពិតជាទាក់ទាញយ៉ាងខ្លាំងរហូតរយៈពេលមិនដល់ ២៤ ម៉ោងផងមានអ្នកចូលទស្សនាដល់ទៅជិត ៨ លានដងទៅហើយ៕