ទីបំផុត! Woonsen រកបានអ្នកថែបេះដូងថ្មីហើយ ក្រោយបែកពី Pranai ជាង ១ឆ្នាំ
តារាសម្ដែងស្រីជួរមុខនាង Woonsen ថ្មីៗនេះ បានចេញមុខបើកចំហរឿងជីវិតឯកជនពាក់ព័ន្ធនឹងរឿងបេះដូងជាថ្មី ដោយបច្ចុប្បន្ននាងកំពុងទាក់ទងជាសង្សារជាមួយបុរសរូបសង្ហាម្នាក់ មានមុខមាត់ស្រស់សង្ហាមិនធម្មតានោះទេ ដែលបុរសវ័យក្មេងរូបនេះ មិនមែនជាអ្នកឆ្ងាយមកពីណាដែរ គឺជាមិត្តជិតដិតនឹងគ្នាមកច្រើនឆ្នាំហើយ ។
តាមពិតការមានស្នេហាលើកនេះ តារាស្រី Woonsen មិនសូវជាចង់និយាយច្រើនពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហារបស់នាងប៉ុន្មានទេ ដោយសារមូលហេតុនាងហាក់រៀងចាលនឹងអតីតកាលឈឺចាប់ច្រើនលើកច្រើនសាមកហើយ ។ Woonsen អះអាងថា ការមានស្នេហាជារឿងល្អ ព្រោះមានអ្នកមើលថែ មានអ្នកចាំផ្ដល់កម្លាំងចិត្តនៅពេលដែលយើងជួបការលំបាកផ្សេងៗ តែនាងខ្លាចថ្ងៃណាមួយគ្រប់យ៉ាងក៏វារលាយទៅវិញ ដូចលើកមុនៗទៀត ។
សរុបមកវិញ Woonsen មិនមែនចង់លាក់បាំងចំណងស្នេហ៍លើកនេះទេ ប៉ុន្ដែដូចដែលមហាជនភាគច្រើនបានដឹងពីប្រវត្តិនាងត្រួសៗរួចមកហើយថា បើទោះបីជាជោគជ័យលើអាជីពសិល្បៈ ហើយទទួលបានការគាំទ្រច្រើនផុសផុលពីសំណាក់ទស្សនិកជនមែន តែនាងបរាជ័យរឿងស្នេហាច្រើនលើកមកហើយ ធ្វើឱ្យនាងស្ពាយឈ្មោះជាស្ត្រីមេម៉ាយទាំងវ័យក្មេង ៕