មុនក្រោយមិនសំខាន់! តារាស្រី ៦ ដួងមានក្ដីសុខខ្លាំងក្នុងចំណងស្នេហ៍លើកទី ២
កន្លងមកមហាជនបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើចំណងស្នេហ៍របស់អ្នកសិល្បៈថាស្រឡាញ់គ្នាត្រឹមមួយឆាវដូចភ្លើងចំបើង មិនជាប់លាប់ដូចអ្នកស្ថិតនៅក្រៅរង្វង់សិល្បៈ ព្រោះជារឿយៗ គេសង្កេតឃើញអ្នកសិល្បៈច្រើនគូមកហើយបានចែកផ្លូវគ្នាវិញបន្ទាប់ពីរៀបរាប់ផ្អើលគេផ្អើលឯង ។
យ៉ាងណាមិញ ទោះបីជាចំណងស្នេហ៍លើកទី ១ របស់អ្នកសិល្បៈប្រុសស្រីមួយចំនួន មិនសូវសមប្រកបក្ដី ប៉ុន្ដែសិល្បការិនីចំនួន ៦ ដួងនេះ បែរជាទទួលបានសុភមង្គលយ៉ាងពេញទំហឹងក្នុងចំណងស្នេហ៍លើកទី ២ របស់ពួកគេ ហើយមកទល់បច្ចុប្បន្នតារាស្រីទាំងនេះ ក៏កំពុងទទួលបានការកោតសរសើរខ្លាំងពីសំណាក់មហាជនទៅលើចំណងស្នេហ៍ក្រោយរបស់ពួកគេផងដែរ ។
តារាស្រីទាំង ៦ ដួង កំពុងរីករាយនឹងជីវិតគ្រួសារជាមួយគូស្វាមីក្រោយរបស់ខ្លួន ដោយបានឆ្លងកាត់អាពាហ៍ពិពាហ៍ផ្អើលអស់អ្នកសិល្បៈនោះរួមមាន ៖
១. ពិធីការិនី គង់ សុជាតិ និង ស្វាមីលោក ជា វិបុល
២. តារាចម្រុះទេពកោសល្យ ខាត់ សុឃីម និង ស្វាមីលោក អ៊ិន សុបញ្ញា
៣. តារាកំប្លែង កាតុ និង ស្វាមី នាយខ្យង
៤. ពិធីការិនី ខៀវ សានសាណា និង ស្វាមីជនជាតិបរទេស
៥. កំពូលតារាសម្ដែង អម្ពរ ទេវី និង ស្វាមី
៦. តារាកំប្លែង ខ្ញុង និង នាយ កៃដ