ទម្លាយ ៥ ចំណុចពី Karina ប្រធានក្រុមចម្រៀង aepsa ដឹងហើយ ប្រាកដជាជក់ចិត្ត (វីដេអូ)
ក្រោយពីបានបង្ហាញបទចម្រៀងដំបូងរបស់ក្រុមតារាចម្រៀងស្រីថ្មី aespa របស់ SM Entertainment កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយនោះ ក្រុមចម្រៀងនារីនេះ ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តវិស័យ K-Pop ។
លើសពីនោះ ក្រុមចម្រៀងថ្មី ដែលទើបដុះពន្លកបានត្រឹមរយៈពេល ២ ខែ តែអាចទទួលបានការចាប់អារម្មណ៍ និង មានសន្ទុះល្បីល្បាញខ្លាំងមិនគួរឲ្យជឿ aespa គឺមានចំណុចពិសេសៗដែលជាភាពទាក់ទងប្រជាប្រិយភាពរបស់ពួកគេ ។
ដោយឡែក ក្នុងចំណោមសមាជិកទាំង ៤ នៃក្រុមចម្រៀងខាងលើនោះ Karina សមាជិកមួយរូប នៃ aespa ក៏ហាក់មានការលើកឡើងយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញបណ្តាញសង្គម ក៏ព្រោះតែនាង គឺជាប្រធានក្រុមនេះ ។
ខាងក្រោមនេះ គឺជា ៥ ចំណុច ពី Karina ប្រធានក្រុមចម្រៀង aespa ដែលអ្នករាល់គ្នាមិនទាន់បានដឹង ៖
១- កម្ពស់
សមាជិកនៃក្រុមចម្រៀង aespa សុទ្ធតែមានកំពស់ស្តង់ដាស្រីស្អាតគ្រប់ៗគ្នា ប៉ុន្តែ Karina គឺជាសមាជិកមួយរូបមានកំពស់ ១.៦៧ ម៉ែត្រ ដែលជាកំពស់ខ្ពស់ជាងគេបំផុតនៃសមាជិក ។
២- ការហ្វឹកហាត់មុនក្លាយជាសមាជិក aespa
ទើបតែបានបង្ហាញវត្តមានជាក្រុមចម្រៀង aespa នៅក្នុងវ័យ ២០ តែ Karina បានហ្វឹកហាត់អស់រយៈពេល ៤ ឆ្នាំមុននឹងបង្ហាញមុខលើឆាកតន្ត្រី ។
៣- សម្តែងមុនក្លាយជាសមាជិក aespa
មុននឹងក្លាយជាតារាចម្រៀងអាជីព Karina ក៏ធ្លាប់បានបង្ហាញវត្តមានក្នុងការសម្តែងរបស់រៀមច្បងរួមទ្រនំជាមួយគឺ Taemin ក្នុងបទ «Want» ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីអំឡុងឆ្នាំ ២០២០ នាងធ្លាប់បានបង្ហាញខ្លួនក្នុងការផ្សព្វផ្សាយរបស់ក្រុមហ៊ុនម៉ូតូជាមួយនឹង Kai សមាជិក EXO ទៀតផង ។
៤- IDOL ក្នុងដួងចិត្ត
ទោះជាបច្ចុប្បន្ន នាងបានឈានក្លាយទៅជា Idol របស់អ្នកគាំទ្រស្រីប្រុសជាច្រើនក៏ពិតមែន Karina ក៏មាន Idol ក្នុងបេះដូងរបស់នាងដូចគ្នា ។ ក្នុងនោះរួមមាន តារាចម្រៀង កញ្ញា IU កញ្ញា Taeyeon (SNSD) ក្រុមចម្រៀង f(x) និង តារាសម្តែងកញ្ញា Park Soojin ។
៥- COVER បទចម្រៀងតារាចម្រៀងក្រៅផលិតកម្ម
ទោះជាស្ថិតនៅក្នុងផលិតកម្ម SM ក៏ពិតមែន ប៉ុន្តែ Karina ធ្លាប់បានជ្រើសរើសបទចម្រៀងរបស់តារាចម្រៀងល្បីៗ របស់ផលិតកម្មផ្សេងយកមក Cover ផងដែរ ។ ក្នុងនោះរួមមានបទ «Boombayah» របស់ BLACKPINK បទ «Bubble Pop» របស់ HyunA នៅក្នុង Hansol Festival ឆ្នាំ ២០១៦ ៕