អីយ៉ូយ! Chief ណារ៉ា ទម្លាយរូបចាស់ៗកាលពី ២០ឆ្នាំមុន សង្ហាអស់ស្ទះ!
ជឿជាក់ថា មហាជនជាច្រើនប្រាកជជាបានស្គាល់ Chief ណារ៉ា ដែលមានឈ្មោះពិតប្រាកដថា រិន ណារ៉ា ជាគណៈកម្មាការនៅក្នុងកម្មវិធី Master Chief Khmer របស់ទូរទស្សន៍ ស៊ីធីអិន។ អ្វីដែលចាប់អារម្មណ៍ បើត្រលប់ទៅអតីតកាល កាលពី ២០ឆ្នាំមុន អ្នកគាំទ្រប្រាកដជាភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពីបានឃើញសម្រស់ដ៏ស្រស់សង្ហារបស់ Chief ល្បីឈ្មោះរូបនេះ។
ក្នុងឈុតសម្លៀកបំពាក់បែបបុរាណ ដោយឈរថតជាមួយអ្នកគ្រូ គង់ ណារី គេសង្កេតឃើញថា Chief ណារ៉ា ពិតជាមានទម្រង់មុខស្រស់សង្ហាជាខ្លាំង ដោយអ្នកគាំទ្រខ្លះថា Chef ណារ៉ា មានរូបរាងស្រដៀងទៅនឹង តារាសម្តែងលោក យុត្ថារ៉ាឆានី ហើយមហាជនខ្លះទៀតថា លោក មានមុខមាត់ ស្រដៀងតារាចម្រៀង អាន គុណកូឡា ជាដើម។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសជាមួយ «កម្មវិធីពេញចិត្តឬអត់» Chief ណារ៉ា បានលើកឡើងពីផលវិបាកក្នុងនាមជាចុងភៅដែលអាចនិយាយថា ជាការងារមួយលំបាកខ្លាំង ព្រោះទទួលទានអាហារមិនដែលបានទៀងពេលវេលាឡើយ ហើយពេលខ្លះលោកទទួលទានអាហារពេលល្ងាចនៅម៉ោង ១១ យប់ឯណោះ។ នេះអាចជាមូលហេតុមួយ ដែលនាំឱ្យ គណៈកម្មាការល្បីឈ្មោះរូបនេះ ត្រូវប្រឈមមុខនឹងការផ្លាស់ប្ដូររូបរាងបែបនេះ។
លើសពីនេះទៅទៀត លោកលើកឡើងថា លោកក៏ប្រឈមមុខនឹងការប៉ះពាល់ជាមួយជំងឺក្រពះ និង សួតទៀតផង។ ដោយឡែក បើនិយាយពីដៃវិញ គឺលោកត្រូវរលាកមុតសុះសាច់អស់ហើយ តែបើទោះបីជាយ៉ាងនេះក្តី Chief រូបនេះ អះអាងថា លោកនៅតែស្រឡាញ់អាជីពមួយនេះ ព្រោះជាទេពកោសល្យតាំងពីកំណើតរបស់លោក។
បើគិតមកដល់ពេលនេះ Chief ណារ៉ា ប្រឡូកក្នុងអាជីពជាចុងភៅអស់រយៈពេលប្រមាណជា ១៣ ឆ្នាំមកហើយ។ លោកកាន់តែមានឈ្មោះបោះសំឡេងខ្លាំង ក្រោយពីបង្ហាញវត្តមាននៅក្នុងនាមជាគណៈកម្មាការនៅក្នុងកម្មវីធី Master Chief Khmer ទាំងពីររដូវកាលនេះ៕
រូបថត ៖ ហ្វេសប៊ុក