ធ្លាប់តែឃើញមុខស្អាត ដល់ពេល Kwan អត់លាបក្រែមម្សៅ មើលហើយចង់ដាច់ផ្ងារ!
Kwan Usamanee គឺជាតារាសម្ដែងស្រីជួរមុខដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ ដោយនាងមិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈសម្ដែង ដើរម៉ូដដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ រីឯរូបសម្រស់ ក៏ស្អាតលេចធ្លោ សាច់សភ្លឺរលោង ច្រមុះស្រួច ចង្កាព្រែក សមនឹងទម្រង់មុខបែបកូនកាត់បំផុត នេះជាអ្វីដែលអ្នកគាំទ្រនាង ចងចាំក្នុងចិត្តរហូតមក ។
តែយ៉ាងណាដូចគេនិយាយថា លើកលោកនេះគ្មានអ្វីដែលថាមិនចេះប្រែប្រួលនោះទេ តួយ៉ាងវ័យកាន់តែជ្រេ សម្រស់របស់តារាស្រី Kwan ក៏មិនមែនឋិតថែមិនចេះចាស់នោះដែរ ។ នៅក្នុងអាយុ ៣២ ឆ្នាំ តារាស្រី Kwan បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញរូបថតនៅកន្លែងហាត់ប្រាណមួយសន្លឹករបស់នាង ដែលតារាស្រីរូបនេះបង្ហោះនៅលើ IG ផ្ទាល់ខ្លួន ។
ក្នុងឈុតសម្លៀកបំពាក់ហាត់ប្រាណ នៅលើផ្ទៃមុខគ្មានក្រែមម្សៅ តារាសម្ដែង Kwan Usamanee មុខមាត់របស់នាងប្រែជាចាស់ឡើងខុសពីធម្មតា មិនម៉ដ្ឋរលោងស្រមោចវាលើជ្រុះដូចកាលពីមុនទៀតទេ ដែលនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរឡើយ ព្រោះថាកន្លងមកពួកគេធ្លាប់តែឃើញសម្រស់នាងក្មេងស្អាតភ្លឹងៗ ។
តែយ៉ាងណា Kwan មិនបានបដិសេធ ឬខឹងសម្បារជាមួយការលើកឡើងរបស់អ្នកគាំទ្រមួយចំនួនចំពោះរូបសម្រស់នាងឡើយ ផ្ទុយទៅវិញនាងបែរជាទទួលស្គាល់ថា ពេលនេះនាងកាន់តែចាស់ហើយ ៕