កាន់តែក្តៅ! ផេក Team Cambodia ទុកពេល ២៥ នាទី ឱ្យស្ថាប័ន MGC លុបពាក់ព័ន្ធការបង្ហោះសារព្រឹកមិញ!
នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះ ស្ថាប័ន Miss Grand Cambodia បានបង្ហោះសារយ៉ាងវែងអន្លាយ រួមនឹងរូបភាពមួយចំនួន ក្នុងន័យលាតត្រដាង និង បកស្រាយរឿងរ៉ាវលិខិតអញ្ជញ កញ្ញា សេង រដ្ឋា កាលពីម្សិលមិញ ។
ការបង្ហោះសារខាងលើនេះដែរ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ស្របគ្នានឹងការបង្ហោះសារ និង រូបភាពពាក់ព័ន្ធពីសំណាក់ស្ថាប័ន Miss Grand Cambodia មិនប៉ុន្មានផង ស្រាប់តែផេកគាំទ្របវរកញ្ញាដ៏ល្បីមួយឈ្មោះ Team Cambodia បានបង្ហោះសារតាមពីក្រោយមួយផងដែរ ដែលក្នុងអត្ថន័យសារនោះ ផេកនេះហាក់ដូចជាដាក់កម្រិតឱ្យខាងស្ថាប័ន MGC យ៉ាងខ្លាំង ដោយតម្រូវឱ្យមានការលុបចេញវិញនូវរូបភាព និង ខ្លឹមសារមួយចំនួនក្នុងការបង្ហោះនោះ ។
ផេក Team Cambodia បានសរសេរថា ៖ «អីយ៉ាស់ ទុកពេលអោយ ២៥ នាទី បើមិន delete ប្រយ័ត្នបែកធ្លាយ!» ។ ជាមួយការបង្ហោះសារបែបនេះ គេនៅមិនទាន់ដឹងថាមានរឿងនៅពីក្រោយខ្នងបែបណាខ្លះទៀតឡើយ ពាក់ព័ន្ធនឹងផេកដ៏ល្បីមួយនេះ មានតែរង់ចាំតាមដានទាំងអស់គ្នា ៕