ផ្ទុះរឿងខ្លាំងឥលូវ Miss Grand ជ័យលាភីរងទី២ លីវ ជីលី ចេញមុខនិយាយបែបនេះ!
ក្រោយមានរឿងរ៉ាវចម្រូងចម្រាសរវាង កញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia នៅប៉ុន្មានថ្ងៃមកនេះ ឃើញថាមហាជនផ្ទុះការវែកញែកជាច្រើន ចង់ដឹងថារឿងរ៉ាវពិតមានដើមទងបែបណាខ្លះ ទើបឈានដល់ផ្ទុះរឿងបែបនេះឡើង ធ្វើឱ្យផ្អើលអ្នកគាំទ្រពេញបណ្តាញសង្គមបែបនេះ។
យោងតាមកុងត្រា និង គោលការណ៍ក្រុមហ៊ុន ប្រសិនបើម្ចាស់ជ័យលាភីធ្វើខុសលក្ខខណ្ឌ ក្រុមហ៊ុននឹងផ្ទេរតំណែងបន្ទាប់ទៅកាន់បរវរកញ្ញាជាប់លេខបន្ទាប់ ហើយប្រសិនបើបវរកញ្ញា លេខបន្ទាប់ ធ្វើខុសលក្ខខណ្ឌទៀតនោះ តំណែងក៏នឹងបន្ដប្រគល់ទៅឱ្យអ្នកលេខបន្ទាប់ពីនោះទៀត ធ្វើជាអ្នកតំណាងឱ្យកម្ពុជាទៅចូលរួមលើឆាកអន្តរជាតិកម្មវិធី Miss Grand International ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសថៃ នាខែមីនា ខាងមុខនេះ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ បើក្រឡេកទៅមើល ជ័យលាភីរងទី ១ កញ្ញា លឹម ធាវី បានបដិសេធហើយថានាងនឹងមិនទទួលតំណែង Miss Grand Cambodia នេះឡើយ ក៏ព្រោះតែនាងមានបញ្ហាសុខភាព ដោយឡែក ជ័យលាភីរងទី ២ កញ្ញា លីវ ជីលី ឯនោះវិញ នាងក៏មិនបានបង្ហើបអ្វីទាក់ទងនឹងរឿងរ៉ាវចម្រូងចម្រាសនេះឡើយ ប៉ុន្តែ ស្រីស្អាតរូបនេះ បានបង្ហោះសារមួយក្នុង Story លើគណនី Fb របស់ខ្លួនថា «ខ្ញុំសុំស្ងាត់រឿងថាខ្ញុំកាន់ជើងគ្នា! ខ្ញុំមិនចង់ឲ្យ មានរឿងបែបនេះទេ ប្រទេសគេខំហ្វឹកហាត់យកជ័យជំនះមុខមាត់ឲ្យប្រទេស ឯប្រទេសយើងយ៉ាងម៉េចហើយ?»៕