អុញ! ផ្អែមល្ហែមនឹង គូម៉ា សុខៗ ម៉ៅ គឹមធីតា បែរថាបុរសម្នាក់នេះ ជាមនុស្សសំខាន់ទៅវិញ
មហាជនអ្នកគាំទ្រ បានដឹងមកហើយនូវចំណងស្នេហ៍ដ៏ស្អិតល្មួតរវាងតារាចម្រៀង គូម៉ា និង តារាសម្តែងស្រីស្រស់ ម៉ៅ គឹមធីតា ដោយមកដល់ពេលនេះរយៈពេលប្រមាណជា ៤ ឆ្នាំ ហើយ ដែលអ្នកទាំងពីរបានសាងស្នេហ៍នឹងគ្នា ។
ក្នុងនោះ ក្រោយពីបើកចំហទំនាក់ទំនង និង បានដឹងឮពីសំណាក់អាណាព្យាបាល ក្រុមគ្រួសារទាំងសងខាងរបស់តារា ២ ដួង ខាងលើហើយ មហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈតែងតែទន្ទឹងរង់ចាំមើលថា តើថ្ងៃណា គូម៉ា ដឹកដៃ ម៉ៅ គឹមធីតា ចូលរោងការ ?
យ៉ាងណាមិញ ថ្មីៗនេះ តារាសម្តែង ម៉ៅ គឹមធីតា បានធ្វើឲ្យអ្នកលេងបណ្តាញ IG ជាច្រើនកំពុងចាប់អារម្មណ៍ និង មានចម្ងល់យ៉ាងខ្លាំង ក៏ព្រោះតែនាងបានបង្ហោះរូបភាពជាមួយនឹងបុរសម្នាក់ផ្សេងទៀត ដែលមិនមែនជាលោក គូម៉ា ។ លើសពីនោះតារាស្រីរូបនោះថែមទាំងសរសេរថា ប្រុសម្នាក់ទៀតនោះ ជាមនុស្សសំខាន់ របស់នាងថែមទៀត ។
ឆ្លើយតបទៅនឹងរូបភាព និង សារដ៏ផ្អែមល្ហែម សរសេរភ្ជាប់នឹងរូបថត បុរសម្នាក់ផ្សេង ដោយមិនមែនជាលោក គូម៉ា នោះ បើតាមប្រភពស្និទ្ធស្នាលរបស់ ម៉ៅ គឹមធីតា បានឲ្យដឹងថា បុរសម្នាក់នោះ ពិតជាមនុស្សសំខាន់របស់នាងពិតមែន ពោលគឺជាមនុស្សសំខាន់ចំពោះនាង បន្ទាប់ពីលោកឪពុក និង លោក គូម៉ា ដែលជាសង្សារ ព្រោះបុរសសង្ហារូបនោះ គឺជាប្អូនប្រុសពៅរបស់នាងតែម្តង។
គួរឲ្យដឹងដែរថា បុរសម្នាក់ដែលបានធ្វើឲ្យមហាជនអ្នកគាំទ្រមានចម្ងល់នោះ ការពិតគឺជាប្អូនប្រុសតែម្នាក់គត់របស់តារាសម្តែង ម៉ៅ គឹម ធីតា ប៉ុណ្ណោះ៕