មានកូនជាចំណងដៃតែតារាចម្រៀង ធី ណាតា នៅតែទាន់បញ្ចេញមុខស្វាមីជាចំហ!
ធ្មេចបើកៗ កូនប្រុសរបស់ ធី ណាតា មានវ័យមួយខែ ហើយនាងក៏បានរៀបចំពិធីចេញខែកាលពីពេលថ្មីៗនេះទៀតផង។
មិនខុសពីមិត្តភក្តិរួមអាជីពប៉ុន្មានឡើយ ក្រោយបាត់មុខពីសិល្បៈមួយរយៈ ប្អូនជីដូនមួយរបស់ តារាចម្រៀង ឆៃ លីដាឡែន ក៏ទទួលបានកូនប្រុសមួយ ដែលមានមុខមាត់ស្អាតគួរឱ្យក្នាញ់។ អ្វីដែលចាប់អារម្មណ៍ ក្នុងពិធីចេញខែកូនប្រុសកាលពីពេលថ្មីៗនេះ នាងបែរជាមិនហ៊ានបង្ហាញមុខស្វាមីជាសាធារណៈនៅឡើយ ដោយគេសង្កេតឃើញថា រូបភាពដែលនាងបានបង្ហោះ នៅក្នុងថ្ងៃចេញខែកូនប្រុសនោះ ស្រីស្អាតរូបនេះបានយកស្ទីកគ័របិទលើមុខបុរសម្នាក់ដែលឈរក្បែរមាន ដែលធ្វើឱ្យមហាជនដាក់ការសង្ស័យថា បុរសសង្ហារាងខ្ពស់នោះ ប្រហែលជាស្វាមីរបស់នាងទៀតផង។
គួរឱ្យដឹងថា ធី ណាតា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងគួរសម ក្នុងវិស័យសិល្បៈ ហើយមិនតែប៉ុណ្ណោះនាងក៏ជាតារាមួយរូបដែលនិយមការលេងខ្លួនសិចស៊ីមិនធម្មតាដែរ។ អ្វីដែលគួរឱ្យស្តាយ ពេលនេះ ធី ណាតា បានដកខ្លួនពីអាជីពនេះមួយរយៈធំមកហើយ តែក៏មានការលើកឡើងថា ក្រោយរឹងដៃជើង នាងអាចនឹងវិលមកចាប់ការងារនេះ ជាមួយបងស្រី ឆៃ លីដាឡែន ជាថ្មីម្តងទៀតក៏អាចថាបាន៕