មើលរាងអ្នកម្ដាយកូន២ សារាយ សក្ខិណា ស្លៀកស្ទីលនេះម្ដងៗ ញាក់សាច់ទ្រើតៗ!
ខណៈដែលកូនទី ២ មានអាយុជិត ១ ឆ្នាំហើយនោះ សារាយ សក្ខិណា ផ្តើមបង្ហាញក្បាលពោះរាបស្មើជាថ្មី ឃើញហើយញាក់សាច់ទ្រើតៗតែម្ដង។
ក្នុងនោះ មហាជនអ្នកគាំទ្រហាក់សង្កេតឃើញថា ទោះជាតារាស្រីរូបនេះ ក្រោយពីសម្រាលកូនរួចភ្លាមៗ នាងហាក់ឡើងគីឡូ និង មានក្បាលពោះបន្តិចមែន ប៉ុន្តែមិនប៉ុន្មានផង សារាយ សក្ខិណា បានយករាងស្រឡូន ក្បាលពីរាបស្មើរបស់ខ្លួនមកវិញបានគួរឱ្យសរសើរ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ រូបភាពជាច្រើនរបស់ សារាយ សក្ខិណា ដែលទើបតែបង្ហាញនៅលើគណនី IG របស់នាង ត្រូវបានអ្នកលេងបណ្តាញសង្គមមួយនេះ ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងសួរនាំគ្នា សួរនាំពីគន្លឹះថែរក្សារាងជាច្រើនពីនាងទៀតផង។
តស់! មើលរូបភាពស្អាតៗរបស់ អ្នកម្ដាយកូនពីរ បង្ហាញរាងក្បាលពោះរាបស្មើ យ៉ាងស្រស់ស្អាតខាងក្រោម៖