លើកទី១ ដែលឃើញ ចិត្ត កញ្ចនា បង្ហាញសម្រស់ក្នុងឈុតប្រពៃណី ស្អាតណាស់!
មហាជនអ្នកគាំទ្រ តារាចម្រៀង Original Song វ័យក្មេង ចិត្ត កញ្ចនា ប្រាកដជាធ្លាប់បានឃើញមកហើយ នូវការតុបតែងខ្លួនប្រចាំថ្ងៃរបស់តារាស្រីរូបនេះ ដែលជារឿយៗនាងតែងតែបង្ហាញនៅលើគណនី fb និង ផេកផ្លូវការរបស់នាង ។
ក្នុងនោះ មហាជនអ្នកគាំទ្របានសង្កេតឃើញថា ចិត្ត កញ្ចនា គឺជាតារាស្រីមួយរូបតែងតែតុបតែងខ្លួនបែបយុវវ័យ ឃ្យូដៗ ជាមួយនឹងឈុតសម្លៀកបំពាក់ និង ម៉ូដសក់ទាន់សម័យផងដែរ ដោយជាទូទៅ គេកម្រឃើញតារាស្រីនេះ ស្លៀកពាក់នូវឈុតបែបប្រពៃណីបុរាណណាស់ ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ម្ចាស់បទ «ប្រាប់បានទេ» រូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍នាងយ៉ាងខ្លាំង ក៏ព្រោះតែ ចិត្ត កញ្ចនា បានតុបតែង និង ស្លៀកនូវឈុតប្រពៃណីជាច្រើនឈុត ក្នុងកម្មវិធីមង្គលការ ដោយនាងគឺជាអ្នកកំដរកូនក្រមុំ ។
ក្នុងការតុបតែងឈុតសម្លៀកបំពាក់ប្រពៃណីនោះដែរ ចិត្ត កញ្ចនា មើលទៅពិតជាស្រស់ស្អាត និង ប្លែកជាងសព្វមួយដង ព្រោះកន្លងមក នាងតែងបង្ហាញខ្លួនក្នុងឈុតយុវវ័យ៕