Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ម៉េចអ៊ីចឹង! លេចឮថា សេង រដ្ឋា ប្រឈមនឹងការដកដំណែង Miss Grand Cambodia 2020 ?
តារា

ម៉េចអ៊ីចឹង! លេចឮថា សេង រដ្ឋា ប្រឈមនឹងការដកដំណែង Miss Grand Cambodia 2020 ?

អត្ថបទដោយ​៖ Phanith មករា ១៦, ២០២១

ថ្មីៗនេះមហាជនកំពុងតែផ្ទុះការសង្ស័យម្ចាស់ជ័យលាភី កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 បេក្ខភាពតំណាងកម្ពុជា គ្រោងនឹងទៅចូលរួមប្រកួត Miss Grand International រៀបចំឡើងក្នុងប្រទេសថៃក្នុងខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ត្រូវបានប្រឈមនឹងការដកដំណែង ។​

ដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកនិយមគាំទ្រវិស័យបវរកញ្ញា ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ជុំវិញនឹងបញ្ហានេះដែរ បើតាមលោក អ៊ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia មិនបានបកស្រាយអ្វីឡើយ ប៉ុន្តែលោកបានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «អរគុណគ្រប់យ៉ាងសំរាប់ Fan ៗ Miss Grand Cambodia 2020 សំណួរច្រើនណាស់សម្រាប់ថ្ងៃនេះ ហេតុអីស្ងាត់ម៉េស Miss Grand Cambodia 2020 ? ខ្ញុំមិនចង់បកស្រាយខ្លាចអ្នកគាំទ្រគាត់មិនសប្បាយចិត្តពេលដឹងការពិតត្រូវបានលាតត្រដាងជាសាធារណៈ តែបើមិនបកស្រាយទេគេ Comment ជេរយើងសឹងផ្ទុះទូរស័ព្ទ ចុះពេលដឹងការពិតវិញតើគាត់ Comment យ៉ាងម៉េចវិញ? ខ្ញុំមិនចង់ល្បីទេរាល់ថ្ងៃ ហត់នឿយនឹងរឿងសេដ្ឋកិច្ចយ៉ាប់យ៉ឺនផង សន្និសីទកាសែតនឹងកើតមានឡើងឆាប់ៗនេះរងចាំតាមដានការពិតទាំងអស់គ្នា» ។

ការបង្ហើបពីលោក អ៊ិន សុភិន នេះ រឹតតែធ្វើឱ្យមហាជនកាន់តែមានការចាប់អារម្មណ៍ទាក់ទងនឹងរឿងរ៉ាវនេះយ៉ាងខ្លាំង ដោយចង់ដឹងថាមានរឿងក្រោយខ្នងយ៉ាងណាខ្លះ ទើបឈានដល់ផ្ទុះព័ត៌មានដ៏ក្តៅគគុកនេះឡើង ។ បើងាកទៅកាន់ផេក Team Cambodia វិញ បានបង្ហាញដំរួយខ្លះៗជុំវិញរឿងរ៉ាវនេះ ដោយតាមរយៈការបង្ហោះរូបភាព និង សារមួយចំនួននោះ បានបង្ហាញឱ្យឃើញថាពេលនេះ កញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia កំពុងមានបញ្ហាមួយចំនួនបានកើតឡើង ប៉ុន្តែតែមិនទាន់ដឹងច្បាស់នៅឡើយ ។

ទោះយ៉ាងនេះក្តី ការដកតំណែងកញ្ញា សេង រដ្ឋា ឬក៏អត់នោះ នៅមិនទាន់ច្បាស់លាស់នៅឡើយ ហើយនៅពេលខាងមុន លោក អ៊ិន សុភិន ក៏បានបញ្ជាក់ក្នុងសារផងដែរថា នឹងមានការធ្វើសន្និសីទកាសែតបញ្ជាក់រឿងរ៉ាវនេះ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់