Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សុខៗ នាយព្រែក ទម្លាយរឿងហួសចិត្តមួយទាក់ទងនឹងតារាជើងចាស់ អម្ពរ ទេវី
តារា

សុខៗ នាយព្រែក ទម្លាយរឿងហួសចិត្តមួយទាក់ទងនឹងតារាជើងចាស់ អម្ពរ ទេវី

អត្ថបទដោយ​៖ បេប៊ី មករា ១៦, ២០២១

តារាកំប្លែង នាយព្រែក ដែលជាឈាមជ័របង្កើតរបស់សិល្បការិនីជើងចាស់ អ្នកស្រី នួន សារី ហៅ យាយយ៉យ បច្ចុប្បន្នកំពុងបន្តដំណើរលើវិថីសិល្បៈយ៉ាងរលូន និង ក្លាយជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប តាមរយៈសំនួនវោហារកំប្លុកកំប្លែងស្ងួតរបស់លោក ធ្វើឱ្យទស្សនិកជនពេញចិត្ត ។

កន្លងមកមិនថាអ្នកនៅក្នុងរង្វង់សិល្បៈ ឬទស្សនិកជនោះទេ ភាគច្រើនសុទ្ធតែដឹងច្បាស់ថា នាយព្រែក គឺជាកូនប្រុសពៅសំណព្វចិត្តរបស់តារាចម្រៀងអាយ៉ៃដ៏ល្បី យាយយ៉យ ហើយលើសពីនេះ ម្ដាយកូនអ្នកទាំងពីរតែងដឹកដៃគ្នាចូលរួមកម្មវិធីបង្ហាញពីទំហំនៃក្ដីស្រឡាញ់រវាងគ្នា ធ្វើឱ្យទស្សនិកជនរំភើបចិត្តរហូតស្រស់ទឹកភ្នែកជាច្រើនលើកច្រើនសា ។

ដោយឡែកស្រាប់តែថ្មីៗនេះ នាយព្រែក បានទម្លាយរឿងកាលពីនៅក្មេងមួយដែលមានជាប់ទាក់ទងនឹងតារាសម្ដែងជើងចាស់ អម្ពរ ទេវី ដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលផង អស់សំណើចដោយហួសចិត្តផង ដោយ នាយព្រែក បានបង្ហោះរូបថតនៅពីតូចមួយសន្លឹក ព្រមទាំងសរសេររៀបរាប់លើហ្វេសប៊ុក «កាលពីតូចទៅណាក៏គេច្រឡំថាខ្ញុំកូនអ្នកមីង អម្ពរ ទេវី ដែរ អត់មានថាដូចម៉ែយ៉យសោះ» ។

រូបថត នាយព្រែក កាលពីក្មេង

ក្រោយការបង្ហោះរបស់ នាយព្រែក ក៏មានមហាជនជាច្រើនបញ្ចេញយោបល់លេងសើចក្នុងន័យហួសចិត្ត ព្រោះថា នាយព្រែក ប្រហែលជាចង់លើកសរសើរខ្លួនឯងកាលពីក្មេង មានមុខមាត់ស្អាតដូចអ្នកនាង អម្ពរ ទេវី ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់