Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អ្នកគាំទ្រភ្ញាក់ផ្អើលសឹងដាច់ផ្ងារ ពេលឃើញ Mick និង Kem ធ្វើបែបនេះដាក់គ្នា
តារា

អ្នកគាំទ្រភ្ញាក់ផ្អើលសឹងដាច់ផ្ងារ ពេលឃើញ Mick និង Kem ធ្វើបែបនេះដាក់គ្នា

អត្ថបទដោយ​៖ Phanith មករា ១៦, ២០២១

ពិតជាប្លែកមិនធម្មតាសម្រាប់តារាសម្ដែងប្រុសថៃ Mick បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលមិនស្ទើរទេ ក្រោយពីឃើញរូបភាពប៉ុន្មានសន្លឹកចែកចាយគ្នានៅលើបណ្ដាញសង្គមរវាងលោក និង តារាប្រុស Kem Hussawee ឈរថតបីត្រកងគ្នាប្រៀបដូចជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ។

កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ជាងថតរូបល្បីឈ្មោះម្នាក់ឈ្មោះ ចន បានយករករូបភាពនេះទៅបង្ហោះចូលក្នុងគណនីរបស់ខ្លួន ដោយរូបភាពនេះបានធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ Mick ដែលម្នាក់ៗមិននឹកស្មានថាតារាសម្ដែងប្រុសរូបសង្ហា Mick ទៅថតរូបបែបស្នេហាស្រឡាញ់ភេទដូចគ្នាបែបនេះទៅវិញសោះ  ។

តាមរយៈរូបភាពនេះដែរ គេកត់សម្គាល់ឃើញថាតារាប្រុសទាំង ២ ដួងនេះពិតជាស័ក្តិសមឥតខ្ចោះ វាប្រៀបហាក់ដូចជាទៅនឹងឈុតឆាកស្នេហាក្នុងរឿងភាគ ជាពិសេសក្រសែភ្នែក សម្មភាពដែលអ្នកទាំង ២ សម្ដែងចេញមកប្រៀបដូចជារឿងពិតៗអ៊ីចឹង ។

អ្វីដែលសំខាន់នោះ ក្រោយពីឃើញរូបភាពនេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា ពិតជាអស្ចារ្យណាស់ឈុតឆាកនេះ ធ្វើឱ្យតារាសម្ដែងប្រុស Mick កម្ពស់ជិត ១៩០ សង់ទីម៉ែត្ រមកក្លាយជាក្មេងប្រុសម្នាក់ដែលមានរាងតូចច្រឡឹងបាន ។ មិនត្រឹមប៉ុណ្ណោះក៏មានអ្នកគាំទ្រខ្លះ ខំមិនលេងសើចសួរនាំសួរថា តើអ្នកណាជាអ្នករៀបចំស្ទីលនេះឡើង ពិតជាស្រស់ស្អាត ហើយស័ក្ដិសមណាស់ បើសិនជាសង្សារ MicK ឃើញច្បាស់ជាច្រណែនស្លាប់ហើយ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់