Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចែកផ្លូវគ្នាតែ រឿន ណាត នៅតែអាចធ្វើបែបនេះចំពោះអតីតគូស្នេហ៍!
តារា

ចែកផ្លូវគ្នាតែ រឿន ណាត នៅតែអាចធ្វើបែបនេះចំពោះអតីតគូស្នេហ៍!

មករា ១៥, ២០២១

ថ្វីដ្បិតបែកបាក់ជាមួយគូស្នេហ៍ក៏ពិតមែន តែមើលទៅអតីតMiss Universe ២០១៨ រឿន ណាត នៅតែស្រស់ស្រាយដដែល។មិនតែប៉ុណ្ណោះ នាងថែមទាំងងាកមកលេងស្ទីលតែងខ្លួនយ៉ាងសិចស៊ី គួរឱ្យក្នាញ់ទៀតផង។

មហាជនជាច្រើនបានដឹងថា កន្លងមក អតីតគូស្នេហ៍របស់ រឿន ណាត ជាតារារូបសង្ហាសាច់ដុំធំមួយរូបគឺលោក ជា ឃាងឈេ។ ដូចនេះ ប្រាកដណាស់ពួកគេអាចជួបគ្នានៅក្នុងកម្មវិធីសិល្បៈនានាជាច្រើន បើទោះបីជាពួកគេបែកគ្នាហើយក៏ដោយ។

ចំពោះបញ្ហានៃការបែកគ្នានេះ រឿន ណាត បានលើកឡើងថា សម្រាប់ការបែកគ្នារបស់នាងជាមួយអតីតគូស្នេហ៍ គឺដោយ​សារ​តែការមិនចុះសម្រុងគ្នា ប៉ុន្ដែពួកគេបានបែកគ្នា ដោយសន្តិវិធី មិនមានអ្វីដែលចោទជាបញ្ហានឹងគ្នា នៅពេលដែលជួបមុខគ្នាឡើយ។ បន្ថែមពីនេះ សម្រាប់នាង ប្រសិនបើផលិតករតម្រូវឱ្យសម្តែងរឿងរួមគ្នានោះ ក៏នាងមិនប្រកែកអ្វីដែរ។

គួរឱ្យដឹងថា រឿន ណាត បានបើកចំហពីចំណងស្នេហ៍របស់ខ្លួនជាមួយតារារូបសង្ហា ជា ឃាងឈេ ទាំងកំពុងមានប្រជាប្រិយភាព និង ទទួលបានការសាទរពីសំណាក់ទស្សនិកជនអ្នកគាំទ្រជាច្រើន តែគួរឱ្យស្តាយទំនាក់ទំនងរបស់ពួកគេបានតែមួយរយៈប៉ុណ្ណោះ ក៏បែកគ្នាទៅវិញ។ បច្ចុប្បន្ន រឿន ណាត ប្រាប់ថាមិនទាន់គិតគូររឿងស្នេហាថ្មីទេ ចង់ទុកពេលវេលាពង្រឹងការងារសិល្បៈដែលកំពុងមមាញឹកសិន៕

រូបថត ៖ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់