Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ខឹងពេក! អតីតកីឡាកាស Bautista ត្រៀមឱ្យលុយ ២ ម៉ឺនដុល្លារ ដល់អ្នករកឃើញជនឆូតឈ្មោះ «Trump» លើសត្វ
តារា សង្គម អន្តរជាតិ

ខឹងពេក! អតីតកីឡាកាស Bautista ត្រៀមឱ្យលុយ ២ ម៉ឺនដុល្លារ ដល់អ្នករកឃើញជនឆូតឈ្មោះ «Trump» លើសត្វ

អត្ថបទដោយ​៖ Trassi មករា ១៥, ២០២១

អតីត​តារា​កីឡាកាស និង​តួអង្គ​ប្រចាំ​រឿង «Guardians of the Galaxy» លោក Dave Bautista បាន​ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ២ ម៉ឺន​ដុល្លារ ទៅ​ដល់​នរណា​ដែល​អាច​ចាប់​ខ្លួន​ជន​បង្ក​ដែល​បាន​ឆូត​ឈ្មោះ «Trump» លើ​ដង​ខ្លួន​សត្វ​សមុទ្រ manatee ។

នៅ​ចុង​សប្ដាហ៍​មុននេះ ព័ត៌មាន​ដ៏​រន្ធត់​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ ក្រោយ​សត្វ manatee មួយ​ត្រូវ​បាន​ថត​ជាប់​ជាមួយ​នឹង​ពាក្យ «Trump» ឆូត​លើ​ខ្នង​របស់​វា ។ សត្វ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ ទី ១០ ខែ​មករា ឆ្នាំ ២០២១ ក្នុង​ទន្លេ Homosassa នៃ​រដ្ឋ Florida។

ខណៈ​របួស​នៃ​សត្វ​សមុទ្រ​មួយ​នេះ​មិន​សូវ​មាន​សភាព​ធ្ងន់ធ្ងរ ខាង​មន្ត្រី​ក្នុង​តំបន់​ក៏​បាន​ចេញ​ការ​ស៊ើបអង្កេត​រក​ជន​ដៃដល់ រួម​ទាំង​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន ៥ ពាន់​ដុល្លារ​ផង​ដែរ សម្រាប់​អ្នក​ដឹង​ព័ត៌មាន​ទាក់ទង​នឹង​ជន​បង្ក​របួស​ស្នាម​លើ​សត្វ​សមុទ្រ​មួយ​នេះ។ តាម​របាយការណ៍​ជឿជាក់​ថា ស្នាម​ឆ្នូត​លើ​ខ្លួន​សត្វ​សមុទ្រ​មួយ​នេះ ​គឺ​មិនបាន​ឆូត​ដាច់​ស្បែក​របស់​វា​ឡើយ ប៉ុន្តែ​ឆូត​លើ​ស្លែ​ដែល​ជាប់​លើ​ខ្នង​វា។

ក្រោយ​ការ​ប្រកាស​ស្វែង​រក​របស់​ប៉ូលិស​នេះ លោក Bautista ក៏​បាន​ផ្ដល់​ប្រាក់​រង្វាន់​គុណ​នឹង ៤ ដង​នៃ​ប្រាក់​រង្វាន់​របស់​ប៉ូលិស ដើម្បីជួយ​ក្នុង​ការ​តាម​រក​ជន​ដៃដល់​បាន​កាន់​តែ​ឆាប់៕

ប្រភព៖ Unilad

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់