
ឃើញរូបភាព Suzy ត្រៀមអបអរ ១០ ឆ្នាំនៃការចូលសិល្បៈ អ្នកគាំទ្ររំភើបចិត្តបាត់ហើយ
ធ្មេចបើកៗរយៈពេលប្រមាណជា ១០ ឆ្នាំមកហើយ ដែលតារាស្រី K-Pop ដ៏ល្បីល្បាញ Suzy Bae បានចូលប្រឡូកក្នុងវិស័យសិល្ប ។ ក្នុងនោះ គេចាំបានថា Suzy បានបង្ហាញវត្តមានក្នុងវិស័យ K-Pop ហើយបានចេញនូវ Album ចម្រៀងដំបូងចាប់តាំងពីឆ្នាំ ២០១០ ដែលជាសមាជិកក្រុមចម្រៀងល្បីឈ្មោះ «Miss A» ។
ក្រោយមកដោយសារ Suzy មានរូបសម្រស់ និង សមត្ថភាពក្នុងការសម្តែង Suzy ក៏បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យខ្សែភាពយន្តបន្ថែមទៀត ។ នៅក្នុងឆ្នាំ ២០១៧ តារារូបនេះ ក៏បានផ្តាច់ខ្លួនពីការច្រៀង និង ចាប់ផ្តើមផ្តោតលើការសម្តែងរហូតមកដល់ពេលបច្ចុប្បន្ន ។
យ៉ាងណាមិញ កាលពីពេលកន្លងមក Suzy បានបង្ហើបពីការរៀបចំការប្រគំតន្ត្រីតាមរយៈអនឡាញអបអររយៈពេល ១០ ឆ្នាំ នៃការចូលប្រឡូកវិស័យ K-Pop ទាំងវិស័យចម្រៀង និង សម្តែង ដែលនឹងរៀបចំថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ ខាងមុខ ដើម្បីជាកាដូពិសេសដល់អ្នកគាំទ្ររបស់នាង ។
ជាក់ស្តែងកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ Suzy បានបង្ហោះរូបភាព នៃការរៀបចំកម្មវិធីរបស់នាង ដែលនាងបានដាក់ឈ្មោះថា «A Tempo» ។ លើសពីនោះ រូបភាពទាំងនោះពិតជាមានភាពទាក់ទាញ និង រំភើបយ៉ាងខ្លាំងពីអ្នកគាំទ្រ ដែលបានមើលហើយកាន់តែបន់ឲ្យថ្ងៃការប្រគំតន្ត្រីមកដល់ក្នុងពេលឆាប់ៗ ៕