Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រិះគន់ពេកឥលូវ វីតា ចេញមុខនិយាយច្បាស់ៗរឿងច្រៀងបទ «មុនអូនមានប្ដីបងនៅឯណា»
តារា

រិះគន់ពេកឥលូវ វីតា ចេញមុខនិយាយច្បាស់ៗរឿងច្រៀងបទ «មុនអូនមានប្ដីបងនៅឯណា»

អត្ថបទដោយ​៖ បេប៊ី មករា ១៥, ២០២១

នៅលើប៉ុន្មានសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានមហាជនជាច្រើនបាននាំគ្នាចែករំលែក បទ ចម្រៀង Cover មួយបទក្រោយចំណងជើង «មុនអូនមានប្ដីបងនៅឯណា» តៗគ្នាព្រោងព្រាត ដែលក្នុងនោះ មានមហាជនមួយចំនួនបានបញ្ចេញយោបល់រិះគន់ធ្ងន់ៗទៅលើអ្នកចម្រៀង ដោយពួកគេយល់ថា បទចម្រៀងនេះ បន្ទាបតម្លៃស្រ្តី នាំឱ្យខូច​ខាត​កិត្តិយស​ជាស្រ្តីថ្លៃថ្នូរដែលបានរៀបការមានស្វាមីរួចហើយ បែរទៅទាក់ទងនឹងបុរសផ្សេងទៀត។

ការរយៈវីដេអូកិច្ចសម្ភាសផ្ទាល់លើទំព័រផេក សិល្បករកម្ពុជា តារាចម្រៀងវ័យ ២៥ ឆ្នាំ កញ្ញា វីតា បានសូមទោសទៅកាន់ទស្សនិកជនទាំងអស់ តែយ៉ាងណានាងបានចេញមុខបកស្រាយថា បទចម្រៀងខាងលើមានបង្កប់អត្ថន័យផ្សេង គឺក្នុងកំឡុងពេលនាងជាប្រពន្ធកំពុងមានស្វាមីនោះ នាងមិនបានផិតក្បត់ស្វាមីទៅទាក់ទងបុរសណាម្នាក់នោះទេ គ្រាន់តែក្នុងជីវិតអាពាហ៍ពិពាហ៍នោះ បុរសជាប្ដីមិនបានបំពេញតួនាទីជាស្វាមីល្អ ដូចជាដើរលេង ឬធ្វើអំពើហិង្សាណាមួយដាក់ប្រពន្ធជាដើម រហូតដល់ពេលនាងជាប្រពន្ធបានជួបបុរសក្រោយ ដែលមានចំណុចល្អច្រើនជាងស្វាមីខ្លួន ទើបនាងនឹកគិតក្នុងចិត្តថា មុនពេលអូនមានប្ដីបងនៅឯណា ។

ម្យ៉ាងវិញទៀត វីតា ក៏បានរៀបរាប់បន្ថែមថា បទចម្រៀងមួយបទនេះ មិនមែននៅសុខៗនាងក៏នឹកឃើញច្រៀងឡើងនោះទេ ពោល​គឺនាងគ្រាន់តែច្រៀង Cover ពីបទចម្រៀងម្ចាស់ដើមគឺ នាយចឺម ប៉ុណ្ណោះ។ បើនិយាយដល់មូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្ត Cover បទចម្រៀងមួយបទនេះ ក៏ព្រោះតែនាងស្រឡាញ់សាច់ភ្លេងបទនេះ ពិសេសនាងបានលើកឡើងថា សិល្បៈនៃការច្រៀង នាងយល់ថាវាក៏មិនប៉ះពាល់ខ្លាំងដូចអ្នកលេងហ្វេសប៊ុកមួយចំនួនតូចបានបញ្ចេញយោបល់ក្នុងន័យថា ហាក់មិនលើកតម្កើងតម្លៃដល់ស្ត្រី ដែលបណ្ដាលឱ្យមានអំពើហិង្សាកើតឡើងនោះដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់