Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ពីរោះណាស់! អ្នកធ្លាប់ខូចចិត្ត មកស្ដាប់បទថ្មី Selena ចេញព្រឹកមិញ ធានាត្រូវចិត្ត (វីដេអូ)
តារា

ពីរោះណាស់! អ្នកធ្លាប់ខូចចិត្ត មកស្ដាប់បទថ្មី Selena ចេញព្រឹកមិញ ធានាត្រូវចិត្ត (វីដេអូ)

អត្ថបទដោយ​៖ Vathey មករា ១៥, ២០២១

បទចម្រៀងជាភាសាអេស្បាញ ដែលមានគម្រោងច្រៀងតាំងពីប្រមាណជា ១០ ឆ្នាំ មុន របស់ Selena បានបង្ហាញជាសមិទ្ធផលហើយ ដោយនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នេះ កំពូលតារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង ក្រោយពីនាងបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនជាភាសាអេស្បាញ ដែលមានចំណងជើងថា «De Una Vez»។

បទចម្រៀងថ្មី ដែលបកស្រាយជាភាសាអេស្បាញរបស់តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះនោះទេ ប៉ុន្តែ MV នៃការបង្ហាញ និង សម្តែងក្នុងចម្រៀងខាងលើនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រមើលឃើញភាពខុសប្លែកគ្នារវាង Selena ពេលមុន និង ពេលបច្ចុប្បន្ន ដោយនាងបានជ្រើសយកភាសាមិនមែនជាភាសាដើមកំណើតរបស់នាងមកច្រៀង ។

«អត្ថន័យនៃ «De Una Vez» បានបង្ហាញពីការឈឺចាប់ និង អារម្មណ៍ពីខាងក្នុង ដែលកាន់តែធ្វើឲ្យការបង្កើតបទចំរៀងនេះកាន់តែអស្ចារ្យ ហើយលើសពីនោះ ទោះជាចម្រៀងនេះជាភាសាអេស្បាញក៏ពិតមែន ប៉ុន្តែវាពិតជាមានអត្ថន័យយ៉ាងខ្លាំងសម្រាប់អ្នកដែលធ្លាប់ និង កំពុងខូចចិត្ត»។ នេះបើតាមការឲ្យដឹងពី Selena តាមរយៈទស្សាវដ្ដី VOGUE ។

លើសពីនោះកំពូលតារាចម្រៀងបានបន្ថែមពីអត្ថន័យបង្កប់ក្នុងបទចម្រៀងនេះថា «មនុស្សគ្រប់គ្នា ពិតជាធ្លាប់មានការឈឺចាប់ និង ស្លាកស្នាមនៃបទពិសោធន៍ផ្សេងៗ ដែលយើងធ្លាប់ឆ្លងកាត់ក្នុងជីវិត ប៉ុន្តែវាពិតជាមានវិធីអាចឲ្យយើងព្យាបាលខ្លួនឯងបាន គឺនោះមិនត្រឹមតែជាការបន្សល់ទុកអតីតកាល និង ការអភ័យទោសប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ភាពរឹងមាំ ការបន្តដំណើរ និង ជាប់ផ្តើមជីវិតថ្មីរបស់ខ្លួន» ៕

ប្រភព៖​ VOGUE

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់