Peach ខំតែងខ្លួនស្ទីលថ្មី ស្រាប់តែ តារាល្បីៗជាច្រើន ចេញមកនិយាយបែបនេះដាក់!
Peach ជាតារាសម្ដែងដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញមួយរូបក្នុងស្រទាប់យុវវ័យ ដោយជារឿយៗ តារាសម្ដែងរូបនេះតែងតែបង្ហាញស្ទីលនៃការតែងខ្លួនប្លែកៗ ពោលគឺបន្ទាប់ពីរូបលោកបែកបាក់ស្នេហាជាមួយអតីតមិត្តស្រី Patricia Good។ យ៉ាងណាមិញ ថ្មីៗនេះ បានបញ្ចេញស្ទីលស្លៀកពាក់ថ្មីមួយបែបទៀត ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង ផ្ទុះការជជែកបញ្ចេញមតិយោបល់ជាច្រើន។
ស្ថិតក្នុងសម្លៀកបំពាក់ស្ទីលថ្មី Peach បានបង្ហាញរាងជាមួយនឹង អាវយឺតដៃខ្លីបញេ្ចញរន្ធផ្ចិត ស្លៀកជាមួយនឹងខោខូវប៊យជើងខ្លី ពាក់ស្បែកជើងកវែង ពាក់វែនតា និង ស្ពាយកាបូបបែបឃ្យូដៗ ហាក់បីដូចជាប្លែកខុសពីធម្មតា។
ទន្ទឹមនឹងការបង្ហាញខ្លួនក្នុងស្ទីលហ្វេសសិនថ្មីបែបនេះ គេកត់សម្គាល់ឃើញថាអ្នកគាំទ្រ និង តារាល្បីៗបានបញ្ចេញមតិយោបល់ ទៅលើគំនិតច្នៃប្រឌិតលើការស្លៀកពាក់ថ្មីប្លែករបស់ Peach ជាច្រើន។
ក្នុងនោះ គេឃើញតារាសម្ដែង Margie បញ្ចេញមតិបែបលេងសើចទៅកាន់ Peach ថា «គ្មាននរណាម្នាក់ដែលអាចធ្វើបានដូចនេះឡើយ មានតែ peach ម្នាក់ប៉ុណ្ណោះ »។ មិនត្រឹមប៉ុណ្ណោះក៏មានមិត្តៗសិល្បៈករ និង អ្នកគាំទ្រជាច្រើនទៀតបានចូលទៅខំមិនថា «លែងមួយក្បាច់នេះសាហាវណាស់» អ្នកខ្លះទៀតថា «Peach ធ្វើចឹងបានទៀត ហ៏!» «ចូលចិត្តស្ទាយ៍នេះណាស់» « ហ្វេនៗ លង់មិនស្ទើរទេ »៕
ប្រភពៈ Kapook