បាត់មុខឈឹងពីសិល្បៈ ពេលនេះ មាស សម្ផស្ស កំពុងតែរវល់ធ្វើជំនួញមួយនេះ!
អ្នកនាង មាស សម្ភស្ស ជាតារាសម្ដែងស្រីចាស់វស្សាដ៏ល្បីមួយរូប បានចូលប្រលូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជិត ២០ឆ្នាំហើយ ដោយពេលកន្លងមករូបនាងតែងតែមានវត្តមាននៅក្នុង ភាពយន្តភាគខ្មែរជាច្រើន មិនថារឿងភាគបុរាណ សម័យ និង បានចាក់បញ្ចាំងនៅតាមកញ្ចក់ទូរស្សន៍នានានៅក្នុងប្រទេសកម្ពុជា ជាច្រើន។
កន្លងមក ដោយសារតែមានសមត្ថភាព ទេពកោសល្យពីកំណើត រូបសម្រស់ដ៏ស្រស់សោភា ព្រមទាំងមានបទពិសោធន៍នៅក្នុងវិស័យសិល្បៈទៀតនោះ បានធ្វើឱ្យតារាស្រីរូបនេះមានទីផ្សារជាច្រើននៅក្នុងសិល្បៈជាហូរហែ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ រូបនាងក៏ធ្លាប់ចេញទៅសម្ដែងនៅក្រៅប្រទេសជាញឹកញាប់ទៀតផង។
ក្រោយពីបានសាងកេរ្ដិ៍ឈ្មោះនៅក្នុងវិថីសិល្បៈជាច្រើនឆ្នាំ និងទាញយកប្រជាប្រិយភាពពីទស្សនិកជនឱ្យស្រឡាញ់គាំទ្រដល់រូបនាងហើយ តែពេលនេះបែរជា ស្រីស្អាតរូបនេះ ហាក់ស្ងប់ស្ងាត់ពីសិល្បៈមួយរយៈទៅវិញ។ យ៉ាងណាមិញ ចំពោះការអវត្តមានក្នុងវិស័យសិល្បៈបែបនេះ បានធ្វើឱ្យ អ្នកគាំទ្រមានការនឹករឭកទៅដល់រូបនាងជាខ្លាំង និងថែមទាំងចង់ដឹងពីសុខទុក្ខ ព្រមទាំងពីមូលហេតុនៃការស្ងប់ស្ងាត់របស់ តារាសម្ដែងរូបនេះផងដែរ។
ចំពោះការឆ្លើយតបទៅនឹងភាពស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈរបស់ មាស សម្ភស្ស នេះត្រូវបានគេទម្លាយឱ្យដឹងថា ស្រីស្អាតរូបនេះ ពេលនេះកំពុងតែមមាញឹក នៅក្នុងមុខរបរជាអ្នកលក់ផលិតផលថែរក្សាសុខភាពតាមអនឡាញ។ ហើយនេះក៏អាចជាមូលហេតុ មួយ ដែលអាចធ្វើឱ្យ មាស សម្ភស្ស ស្ងប់ស្ងាត់ទីផ្សារសិល្បៈ៕