
បែកគ្នា ២ ឆ្នាំ វិលមកត្រូវគ្នាវិញ Prang និង សង្សារ កាន់តែស្រឡាញ់គ្នាលើសដើម
តារាសម្ដែងប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃ Prang Kannarun ដែលប្រិយមិត្តភាគច្រើនស្គាល់នាងច្បាស់តាមរយៈការសម្ដែងជាតួអង្គឈ្មោះនាង ចាន់វ៉ាត ក្នុងរឿងភាគថៃដ៏ល្បី «បុព្វេសន្និវាស» កាលពីពេលកន្លងមក ។
អាចនិយាយថា តារាស្រីថៃ Prang ជាសិល្បការិនីដែលជោគជ័យក្នុងវិថីសិល្បៈមួយរូប ដោយសារតែទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ បូករួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញរបស់នាង ។ ដោយឡែកបើងាកទៅមើលជីវិតឯកជនរបស់ស្រីស្អាត Prang វិញ បច្ចុប្បន្ននាងកំពុងសាងស្នេហ៍ជាថ្មី ជាមួយអតីតសង្សារចាស់គឺតារាចម្រៀង Twopee ដែលអ្នកទាំងពីរបានបែកគ្នារយៈពេល ២ ឆ្នាំឯណោះ ទើបវិលមកសេពគប់គ្នាវិញ ។
វិញមកត្រូវរូវគ្នាលើកនេះ តារាស្រី Prang និង សង្សាររូបសង្ហា កាន់តែស្រឡាញ់ ផ្អែមល្ហែមចំពោះគ្នាលើសដើម ដោយកន្លងមកពួកគេតែងធ្វើដំណើរកម្សាន្តរួមគ្នា ថតរូបស្វីតៗជាមួយគ្នា លើសពីនេះ លោក Twopee ថែមទាំងធ្លាប់តែបទចម្រៀងក្រោមចំណងជើង «កុំទៅណាទៀត» ឱ្យ Prang ជាពិសេសទៀតផង ។
ថ្មីៗនេះ តារាស្រីថៃខាងលើ បានបង្ហោះរូបថតលើទូកស្វីតៗខ្លាំងជាមួយសង្សារនៅលើគណនី IG ដែលបង្ហាញពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ កាន់តែល្អូកល្អិនលើសមុន ៕