Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អស់ទាស់! គម្រប់ខួប ២៥ ឆ្នាំ Jennie ទទួលកាដូពិសេសបំផុតមួយនេះ ពីអ្នកគាំទ្រ
តារា

អស់ទាស់! គម្រប់ខួប ២៥ ឆ្នាំ Jennie ទទួលកាដូពិសេសបំផុតមួយនេះ ពីអ្នកគាំទ្រ

អត្ថបទដោយ​៖ Vathey មករា ១៥, ២០២១

មហាជនអ្នកគាំទ្រ ជាពិសេស BLINK ប្រាកដជាចងចាំច្បាស់ជាមិនខាននៅថ្ងៃកំណើតរបស់សមាជិកនីមួយៗរបស់ BLACKPINK ដោយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃខួបកំណើតគម្រប់ ២៥ ឆ្នាំ របស់ Jenni ។ ជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃកំណើតរបស់ Jennie នាងតែងតែទទួលបានការរៀបចំ និង ការជូនកាដូដល់នាងពីសំណាក់អ្នកគាំទ្រជាច្រើនប្រទេស តាមរយៈការជូនពរ និង ការរៀបចំអបអរតាមពិធីផ្សេងៗគ្នាពី BLINK ទៀតផង ។

យ៉ាងណាមិញ ខួបកំណើតគម្រប់ ២៥ ឆ្នាំ នេះ Jennie ហាក់ទទួលបានកាដូពិសេសពីសំណាក់មហាជនអ្នកគាំទ្រជាច្រើនប្រទេស តាមរយៈការគាំទ្ររបស់មហាជន ។ ក្នុងនោះ នាងត្រូវបានអ្នកគាំទ្រចូលស្តាប់ និង ទស្សនាបទចម្រៀងនៃ Album ចម្រៀងទោលរបស់នាងរហូតដល់ទៅ ៦០០ លានដងក្នុង Youtube បើគិតត្រឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ហើយចំនួនទស្សនាដ៏ច្រើននេះបានធ្វើឲ្យ Jennie ក្លាយទៅជាតារាចម្រៀងស្រីកូរ៉េដំបូង ដែលមានអ្នកចូលទៅទស្សនាបទចម្រៀងទោលច្រើនលើសលប់ ។

គួរឲ្យដឹងថា Jennie បានចេញនូវ Album ចម្រៀងទោលរបស់ខ្លួននៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតមកពេលនេះ គឺរយៈពេលជាង ២ ឆ្នាំ Album ទោលរបស់នាង ក៏បានក្លាយទៅជា Album ទោលរបស់តារាស្រីកូរ៉េដំបូងមានអ្នកទស្សនាច្រើនជាងគេ ហើយនេះចាត់ទុកជាកាដូខួបកំណើតដ៏ពិសេសរបស់នាងក្នុងឆ្នាំនេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់