Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 យូរៗឃើញ ឌួង ហ្សូរីដា ស្លៀកឈុតកូនក្រមុំ ពិតជាប្លែកមើលមិនចង់ស្គាល់!
តារា

យូរៗឃើញ ឌួង ហ្សូរីដា ស្លៀកឈុតកូនក្រមុំ ពិតជាប្លែកមើលមិនចង់ស្គាល់!

មករា ១៥, ២០២១

អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ បើងាកមកមើលពិធីការិនី ឌួង ហ្សូរីដា នាពេលបច្ចុប្បន្ន កាន់តែមានសម្រស់ស្អាត និងទាក់​ទាញយ៉ាងខ្លាំង។

ក្រោយស្រកទម្ងន់អស់ ១៣ គីឡូ ឌួង ហ្សូរីដា កាន់តែមានភាពជឿជាក់ជាងមុន ដោយនាងងាកមកលេងស្ទីលបែបទាន់សម័យបង្អួតក្បាលពោះរាបស្មើមិនចាញ់យុវវ័យប៉ុន្មានឡើយ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ឌួង ហ្សូរីដា បានបង្ហាញសម្រស់ក្នុងឈុតកូនក្រមុំបែបបុរាណ ដែលមើលទៅពិតជាប្លែកភ្នែកតែម្តង។

មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាធ្លាប់តែឃើញ ឌួង ហ្សូរីដា បង្ហាញសម្រស់ក្នុងឈុតបែបសម័យ ដល់ពេលតុបតែងខ្លួនបែបកូនក្រមុំដូចនេះ ពិតជាសមសួន ស្អាតខ្លាំងមែនទែន។ យ៉ាងណាមិញ ចំពោះការតុបតែងខ្លួន ស្លៀកឈុតកូនក្រមុំបែបនេះរបស់ ឌួង ហ្សូរីដា គឺជាការថតស្ប៉តពាណិជ្ជកម្មឱ្យសម្អាងការមួយនៅក្នុងឆ្នាំថ្មី ២០២១ នេះ។

គួរឱ្យដឹងថា ក្រោយពីមានជំនួញនៅក្នុងដៃជាច្រើន ឌួង ហ្សូរីដា ហាក់មិនសូវស្រវ៉ាស្រទេញ ជាមួយនឹងការងារសិល្បៈដូចមុនប៉ុន្មានឡើយ ប៉ុន្តែតារារូបនេះ នៅតែមិនដាច់ចិត្តបោះបង់ការងារនេះឡើយ នាងតែងបង្ហាញមុខនៅក្នុងនាមជាពិធីការិនីនៅក្នុងកម្មវិធីតាមបណ្តាក្រុមហ៊ុននានា។ ចំពោះរឿងរ៉ាវស្នេហាវិញ បើទោះបីជាមានវ័យកាន់តែច្រើនតែ ឌួង ហ្សូរីដា ហាក់មិនទាន់គិតគូរពីរឿងស្នេហាដូចមិត្តភក្តិ រួមអាជីពឡើយ៕

 

រូបថត ៖ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់