
គ្រាន់តែភ្លេចត្រចៀកតែប៉ុន្មានឆ្នាំ កូនស្រីសំណព្វចិត្តរបស់តារាសម្ដែងស្រីជួរមុខអ្នកនាង សុខ សោម៉ាវត្តី បានធំពេញរូបពេញរាងសឹងតែខ្ពស់ទន្ទឹមនឹងម្ដាយបាត់ទៅហើយ ចំណែកឯមុខមាត់របស់នាងតូចវិញ ក៏ស្រស់ស្អាតញញឹមស្រស់កាត់ទៅអ្នកម្ដាយគ្មានខុស ។
បើគិតឱ្យដិតដល់ទៅ នាងតូច ចាស្មីន ដែលជាកូនស្រីតែបណ្ដូលចិត្តរបស់តារាស្រីរូបស្រស់ សុខ សោម៉ាវត្តី ជាមួយនឹងអតីតស្វាមីរបស់នាង មានអាយុប្រមាណខ្ទង់ជិត ១០ ឆ្នាំហើយ ដោយ សុខ សោម៉ាវត្តី បានផ្ដល់កំណើតឱ្យកូនស្រីនៅកំឡុងខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅ ។ ពេលវេលាកន្លងទៅពិតជាលឿន តែមួយប៉ព្រិចភ្នែក តារាសម្ដែងសម្បូរដោយប្រជាប្រិយភាពរូបនេះ មើលថែកូនស្រីបានយ៉ាងដិតដល់ ដោយនាងតូចពេលនេះធំឡើងប្រកបដោយភាពកក់ក្ដៅ ក្ដីស្រឡាញ់ និង ជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ។
ថ្មីៗនេះ សុខ សោម៉ាវត្តី បានបង្ហោះរូបថតកូនស្រីជាទីស្រឡាញ់នៅលើបណ្ដាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រាប់តែចាប់អារម្មណ៍ឃើញថា ពេលនេះ នាងតូច ចាស្មីន ធំឡើងច្រើនណាស់ ពេលឈរជិតម្ដាយ កម្ពស់កម្ពរជិតស្មើម្ដាតទៅហើយ ៕
អត្ថបទដោយ៖ បេប៊ី