Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ដល់ពេល! ទូច ស្រីល័ក្ខ ត្រៀមដឹកដៃកូនប្រុសឡើងតុលាការ ជួបមុខអតីតស្វាមីស្អែកនេះ
តារា

ដល់ពេល! ទូច ស្រីល័ក្ខ ត្រៀមដឹកដៃកូនប្រុសឡើងតុលាការ ជួបមុខអតីតស្វាមីស្អែកនេះ

អត្ថបទដោយ​៖ Vathey មករា ១៤, ២០២១

កន្លងមកគ្រប់គ្នាក៏បានដឹងរួចមកហើយថា អ្នកមេម៉ាយ រូបស្រស់ ទូច ស្រីល័ក្ខ ដែលជាតារាចម្រៀង និង សម្ដែង បានបែកបាក់ស្វាមីជាជនជាតិ កាណាដា ព្រមទាំងបានបន្សល់នូវចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុស គួរឲ្យស្រឡាញ់ម្នាក់។ ក្នុងនោះ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះរូបភាពឈរនៅមុខសាលាដំបូលរាជធានីភ្នំពេញ ថែមទាំងសរសេររៀបរាប់ក្នុងន័យមកស្វែងរកយុត្តិធម៌ ដែលនាងបានទទួលរងទូលទឹកភ្នែក ការឈឺចាប់ រងសម្ពាធអស់រយៈពេលជាច្រើនមក ។

យ៉ាងណាមិញនៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះសារជាថ្មីម្តងទៀតហើយ ដោយបានបញ្ជាក់ថានៅថ្ងៃស្អែកនេះ នាងនឹងនាំកូនប្រុសបណ្តូលចិត្តរបស់នាងឡើងតុលាការជួបអតីតស្វាមីនៅសាលាដំបូង ។
ទូច ស្រីល័ក្ខ បានរៀបរាប់ថា «ខ្ញុំ និងកូនត្រៀមហើយសម្រាប់ថ្ងៃស្អែក ដែលពួកយើងនឹងជួបគ្នានៅសាលាដំបូង។ សួរថាអស់លោកស្រីអ្នកនាងកញ្ញាមួយចំនួនតូច ដែលនិយាយថាឲ្យកូនគេជួបឪពុកគេផង មានដឹងទេថា ជាឈាមរបស់គេ គេមិនខ្វល់ផង ! កន្លងមកជាង ១ ឆ្នាំជាងមកហើយ ម៉េចអស់លោកស្រីអ្នកនាងកញ្ញា មិនទៅសួរគេផង ថាហេតុអីបានចិត្តដាច់ចុះចោលប្រពន្ធកូន ទៅភ្ជាប់ពាក្យនឹងស្រីថ្មីបែបនេះ ? កុំឲ្យក្តៅបើមិនដឹង កុំចេះតែបំពាននិយាយអីមិនត្រឹមត្រូវ ។ មួយរយរៀលខ្មែរ មិនដែលផ្ញើរឲ្យកូនផង ពេលកូនឈឺតើវត្តមានឪពុក គាត់នៅទីណា ? សូម្បីតែតេមកសួរកូនក៏មិនដែលផងលោក» ៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់