លើកនេះបុរសសង្ហា ខាត់ វ៉ៃហាំង ប៉ះអ្នកម្តាយរូបស្រស់ដល់ទៅពីររូបលើកដំបូង!
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាសម្តែងរូបសង្ហាលោក ខាត់ វ៉ៃហាំង បានបង្ហាញ រូបភាពដ៏ស្រស់ស្អាតជាមួយតារាស្រីពីរដួង ដែលមានសម្រស់ស្អាត និង ទាក់ទាញ បើទោះជាមានឈ្មោះជា អ្នកម្តាយទៅហើយក្តី ហើយនេះជាលើកដំបូងដែល ខាត់ វ៉ៃហាំង ប៉ះជាមួយអ្នកម្តាយរូបស្រស់ទាំងពីររូបនេះ។
ជាមួយនឹងរូបភាពទាំងនេះក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយខ្លះបានលើកឡើងថា មិនធម្មតាទេលើកនេះ ខាត់ វ៉ៃហាំង ប៉ះសុទ្ធតែម៉ាក់ៗ តែបើនិយាយពីសម្រស់វិញមិនធម្មតាឡើយ។ យ៉ាងណាមិញ ការជួបគ្នារបស់អ្នកទាំងបីគ្រាន់តែជាការសម្តែង MV រួមគ្នានៅក្នុងបទចម្រៀង «គេជាVIP» ដែលជាបទចម្រៀងរបស់ ពេជ្រ សូលីកា ប៉ុណ្ណោះ។
ខាត់ វ៉ៃហាំង ត្រូវបានគេដឹងថាជាដៃគូសម្តែងដ៏ស័ក្តិសមជាមួយស្រីស្អាត ស៊ិន យូប៊ីន តែយ៉ាងណាមួយរយៈចុងក្រោយនេះ អ្នកទាំងពីរមិនបានសម្តែងរួមគ្នាដូចមុនៗឡើយ ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរនៅតែផ្អែមល្ហែម ស្របពេលមួយរយៈមុនតារាទាំងពីរដួងបានអះអាងថា កំពុងមើលចិត្តថ្លើមគ្នាទៀតផង៕
រូបថត ៖ ហ្វេសប៊ុក