Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អេដវីន លែងសូវខ្វល់សិល្បៈ ងាកមកសាងគ្រួសារនឹងគូស្នេហ៍មេម៉ាយសាច់ខ្ចី យ៉ាងមានសុភមង្គល
តារា

អេដវីន លែងសូវខ្វល់សិល្បៈ ងាកមកសាងគ្រួសារនឹងគូស្នេហ៍មេម៉ាយសាច់ខ្ចី យ៉ាងមានសុភមង្គល

អត្ថបទដោយ​៖ Vathey មករា ១៦, ២០២១

កាលពីពេលកន្លងមកមហាជនអ្នកគាំទ្រ តារាសម្តែង និង បង្ហាញម៉ូដ លោក អេដវីន បានដឹងហើយថា តារាប្រុសរូបនេះធ្លាប់បានបង្ហើបឲ្យដឹងហើយថា លោកហាក់លែងខ្វល់ខ្វាយនឹងការងារលើវិថីសិល្បៈដូចមុនៗ ក៏ព្រោះតែលោកកំពុងមានរបររកស៊ីនៅក្នុងដៃជាមួយនឹងគូស្នេហ៍ ។

យ៉ាងណាមិញ ទោះជាមិនសូវបានបង្ហាញវត្តមាននៅក្នុងវិថីសិល្បញឹកដងដូចពីពេលមុនក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រតារាប្រុសស្រស់សង្ហា អេដវីន នៅតែតាមដាននូវជីវិតឯកជនរបស់រូបលោកជារឿយៗផងដែរ ជាពិសេសគឺជីវិតគូរបស់លោកតែម្តង ។

ជាក់ស្តែង បើក្រឡេកទៅមើលការបង្ហាញសកម្មភាពជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុកលោក អេដវីន ហាក់ទទួលបានសុភមង្គលយ៉ាងខ្លាំងជាមួយនឹងគូស្នេហ៍ ព្រមទាំងកូនស្រី ។ ក្នុងនោះ ទោះជាអ្នកទាំងពីរមិនទាន់បានរៀបចំកម្មវិធីរៀបការតាមប្រពៃណីនៅឡើយ ប៉ុន្តែ អេដវីន និង គូស្នេហ៍បានរស់នៅយ៉ាងផ្អែមល្ហែម ស្អិតល្មួត ដោយហៅគូស្នេហ៍ថាប្រពន្ធៗពេញមាត់ ។

ដោយឡែក បើក្រឡេកទៅមើលការរស់រវាងលោក និង កូនស្រីរបស់គូស្នេហ៍ឯណោះវិញ ក៏កាន់តែមានភាពកក់ក្តៅ ព្រោះ អេដវីន ស្រឡាញ់ និង មើលថែនាងកូនស្រីរបស់គូស្នេហ៍ដូចជាកូនបង្កើតយ៉ាងដូច្នោះ រីឯកូនស្រីរបស់គូស្នេហ៍លោកវិញ ក៏ស្រឡាញ់លោកខ្លាំងណាស់ដែរ ពោលគឺគ្រប់ជំហាននាងតូចតាម អេដវីន គ្មានចន្លោះពេលនោះឡើយ ។ ហេតុនេះបានធ្វើឲ្យមហាជនជាច្រើនលើកឡើងថា គ្រួសារតូចនេះពិតជាមានសុភមង្គលពិតប្រាកដមែន ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់