Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឆ្នាំថ្មីមកដល់ យក់ ថិតរដ្ឋា ចាប់ផ្តើមសម្រុកខ្លាំង!
តារា

ឆ្នាំថ្មីមកដល់ យក់ ថិតរដ្ឋា ចាប់ផ្តើមសម្រុកខ្លាំង!

មករា ១៧, ២០២១

គេចាំបានថា គ្រាន់តែសម្រាលកូនស្រីទីបី មិនទាន់បានបីខែស្រួលបួលផង តារាចម្រៀង យក់ ថិតរដ្ឋា ចាប់ផ្តើមវិលមកកាន់ក្បាលមីក្រូឡើងវិញ ដោយចាប់ផ្តើមបង្ហាញមុខនៅតាមស្ថានីយទូរទស្សន៍នានាជាបន្តបន្ទាប់។

មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្អក យក់ ថិតរដ្ឋា ចាប់ផ្តើមផ្លាស់ប្តូរស្ទីលនៃការតែងខ្លួន ជាពិសេសម៉ូដសក់ ដែលមើល​ទៅពិតជាប្លែក និង ទាក់ទាញជាខ្លាំង។ ក្នុងនោះមានការលើកឡើងថា យក់ ថិតរដ្ឋា ចាប់ផ្តើមពង្រឹងទីផ្សារជាថ្មី ជាពិសេសបន្ទាប់ពី ផលិតកម្មថោនចាប់ដៃគូជាមួយ ផលិតកម្ម GMM Grammy របស់ប្រទេសថៃ។ គេមិនទាន់ដឹងថា តើតារាចម្រៀងកូនបីរូបនេះ នឹងអាចឆក់យកប្រជាប្រិយភាពដូចមុន ឬ បែបណាទេ ខណៈនេះនាងក៏មានវ័យច្រើន និង មានកូនដល់ទៅបីនាក់ថែមទៀតផងនោះ។

គួរឱ្យដឹងថា យក់ ថិតរដ្ឋា នៅតែទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសនៅពេលនាងលេចមុខនៅតាមឆាកតន្ត្រីនានា។ ក្រៅពីការងារសិល្បៈ យក់ ថិតរដ្ឋា និងស្វាមី មានជំនួញជាច្រើននៅក្នុងដៃ ដែលរួមមាន ការបើកហាងលក់ផលិត​ផលរក្សាសម្រស់ និងក្រុមហ៊ុនអចលទ្រព្យជាដើម៕

រូបថត ៖ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់