Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អ្នកគាំទ្រផ្ទុះការសង្ស័យពីទំនាក់ទំនង ថន តារា និង ស្វាមី ក្រោយរស់នៅឆ្ងាយគ្នាយូរ
តារា

អ្នកគាំទ្រផ្ទុះការសង្ស័យពីទំនាក់ទំនង ថន តារា និង ស្វាមី ក្រោយរស់នៅឆ្ងាយគ្នាយូរ

អត្ថបទដោយ​៖ Chanthou មករា ១៤, ២០២១

អតីតតារាសម្ដែង និង ពិធីការិនីដែលមានភាពល្បីល្បាញមួយរូប និង ត្រូវជាបងស្រីបង្កើតរបស់ពិធីការិនី ថន លក្ខិណា នោះគឺអ្នកនាង ថន តារា បានរៀបការជាមួយស្វាមីដែលជាជនជាតិថៃ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភកាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅ ហើយក្រោយពីរៀបការរួច អតីតតារាស្រីរូបនេះក៏បានចាកចេញទៅរស់នៅជាមួយស្វាមីនៅឯប្រទេសថៃ ថែមទាំងប្រើជីវិតយ៉ាងស៊ីវីល័យ និង មានក្ដីសុខខ្លាំងណាស់ ។

ទោះបីជា ថន តារា មិនបានប្រឡូកនៅក្នុងវិថីសិល្បៈបន្តទៀតក៏ពិតមែន តែទស្សនិកជនអ្នកគាំទ្រដល់រូបនាង នៅតែតាមដានពីជីវិតឯកជនរបស់នាង រួមទាំងស្វាមីជានិច្ច ដោយជារឿយៗរូបនាងតែងតែបណ្ដើរស្វាមីទៅចូលរួមកម្មវិធីផ្សេងៗ ក៏ដូចជាការដើរកម្សាន្តនានា ព្រមទាំងបានថតរូបអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមបន្ថែមលើជីវិតគូឱ្យកាន់តែមានន័យមួយកម្រិតទៀត ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះដែរ មហាជនជាច្រើនមានចម្ងល់ទៅលើអតីតតារាស្រីរូបនេះ ក្រោយពីបានឃើញរូបនាងមកលេងស្រុកខ្មែរអស់រយៈពេលជាយូរមកហើយ និង ថែមទាំងបាននាំគ្នាគ្រួសារដើរលេងកម្សាន្តជាញឹកញាប់ តែក្នុងនោះមហាជនចាប់អារម្មណ៍ថារាល់រូបភាពដែលនាងបង្ហោះនៅលើហ្វេសប៊ុកជាច្រើនពុំឃើញមានស្វាមីរបស់នាងនោះទេ ដែលជាហេតុធ្វើឱ្យមហាជនមានការសង្ស័យពីជីវិតគូស្វាមីភរិយានេះណាស់ ។

យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យរបស់ទស្សនិកជនដែលតែងតែស្រឡាញ់ និង គាំទ្រដល់រូបនាងតែងលើកឡើងពីទំនាក់ទំនងនេះប៉ុណ្ណោះ តែរឿងរ៉ាវយ៉ាងណាយើងក៏មិនទាន់ហ៊ានសន្និដ្ឋាននោះទេ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់