
បួសតែប៉ុន្មានថ្ងៃ លោកបង Paing តារាម៉ូដែលមីយ៉ាន់ម៉ារូបសង្ហា សឹកវិញបាត់
នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្រ្តាក្រាមប៉ុន្មានថ្ងៃមុននេះ មហាជនជាច្រើន ពិសេសយុវវ័យនាំគ្នាជ្រើមជ្រួលនឹងរូបភាពជាច្រើនសន្លឹករបស់តារាម៉ូដែលរូបសង្ហាមីយ៉ាន់ម៉ា Paing Takhon ដោយលោកបានគ្រងស្បងជីវរ កោរសក់បួសធ្វើជាព្រះសង្ឃ ដែលបង្ហាញពីភាពស្រស់សង្ហាខ្លាំងបំផុត។
ដោយឡែក ខណៈរូបភាពស្លៀកស្បងជីវររបស់តារាសម្ដែងខាងលើ នៅតែធ្វើឱ្យអ្នកគាំទ្រនារីៗបន្តចែកចាយគ្នាមើលព្រោងព្រាតពេញបណ្ដាញសង្គមនៅឡើយ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុន Paing Takhon បានបង្ហោះរូបថតថ្មីមួយសន្លឹកទៀត ក្នុងសម្លៀកបំពាក់គ្រហស្ថធម្មតា ដែលចង់បញ្ជាក់ថា ពេលនេះលោកបានលាចាកសិក្ខាបទ សឹកពីព្រះសង្ឃរួចរាល់ហើយ ។
ត្រឡប់មកប្រើជីវិតលើវិថីសិល្បៈជាថ្មីលើកនេះ Paing Takhon កាន់តែទាក់ទាញ និង ស្រស់សង្ហាមួយបែប៕