Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រំភើបណាស់! សាយ បង្ហោះសារថ្ងៃចុងក្រោយនៃកម្មវិធីរត់ដើម្បីសប្បុរសធម៌ យ៉ាងមានន័យបំផុត!
តារា សង្គម

រំភើបណាស់! សាយ បង្ហោះសារថ្ងៃចុងក្រោយនៃកម្មវិធីរត់ដើម្បីសប្បុរសធម៌ យ៉ាងមានន័យបំផុត!

អត្ថបទដោយ​៖ Vathey មករា ១៣, ២០២១

កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលនឹងមានគម្រោងរត់រយៈពេល ៩៩ ថ្ងៃ បានរត់មកដល់គោលដៅដោយជោគជ័យហើយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ដែលជាថ្ងៃទី ៩៧ នៃដំណើរការរត់នៃកម្មវិធីនេះ។

យ៉ាងណាមិញ ទោះជាកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលជាការបង្កើតឡើងដោយតារាចម្រៀង original song លោក សាយ បានមកដល់គោលដៅមុនថ្ងៃកំណត់នៃការបញ្ចប់នូវកម្មវិធីដែលបានគ្រោងទុកក៏ពិតមែន ប៉ុន្តែដំណើរការនៃការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរក៏នៅបន្ត ហើយនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ នេះកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ក៏បានដល់ថ្ងៃបញ្ចប់បេសកកម្មពិតប្រាកដហើយ ។

ឈានមកដល់ការបញ្ចប់ កម្មវិធីសប្បុរសធម៌ដ៏មានអត្ថន័យ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ លោក សាយ ស្ថាបនិកកម្មវិធីនេះ ក៏បានបង្ហាញអារម្មណ៍ និង បង្ហោះសារនៃការទទួលបានភាពជោគជ័យ និង ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងវែងអន្លាយថា «ថ្ងៃចុងក្រោយនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានមកដល់ទីបញ្ចប់ហើយ ថ្ងៃទី ៩៩នៃកម្មវិធី ពួកយើងពិតជាសប្បាយរីករាយ និងរំភើបសម្រាប់ការគាំទ្រ រាល់ការឧបត្ថម្ភ រាល់ការជួយ ការសម្របសម្រួល ការគោរពស្រឡាញ់រាប់អាន ដែលបានមកពីអ្នកទាំងអស់គ្នា ពួកយើងសូមអរគុណយ៉ាងក្រៃលែង ពួកយើងនឹងចងចាំកម្មវិធីនេះ ចងចាំរាល់សកម្មភាព ចងចាំស្នាមញញឹម ចងចាំការទទួលរាក់ទាក់ ការផ្ដល់កិត្តិយសឱ្យតម្លៃ ពីរអ្នករាល់គ្នាទូទាំងប្រទេស ហើយពួកយើងចង់និយាយថា ពួកយើងគោរពស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ការចូលរួមរបស់អ្នកទាំងអស់គ្នាបានធ្វើអោយកម្មវិធីពួកយើងទទួលជោគជ័យ នឹងធ្វើដំណើរមកដល់គោលដៅវិញយ៉ាងសុវត្ថិភាព សង្ឃឹមថាពួកយើងនឹងបានជួបគ្នាទៀតនៅពេលក្រោយ និងបានចូលរួមធ្វើការងារល្អៗជួយដល់សង្គមជាតិរួមគ្នា ជាចុងក្រោយពួកយើងសូមជូនពរដល់អ្នកទាំងអស់គ្នាទទួលបាននូវសុខភាពល្អ សុភមង្គល និងសម្រេចបានគ្រប់ភារកិច្ច។ ជាថ្មីម្ដងទៀត អរគុណ អរគុណ អរគុណ អរគុណមែនទែន ស្រឡាញ់អ្នកទាំងអស់គ្នា #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់