ធ្លាប់តែឃើញ ផន សុផារី សម្តែងល្ខោន តែសំឡេងច្រៀងពីរោះអស់ទាស់ (ចម្រៀង)
ក្រៅពីតារាសម្តែងល្ខោនបាសាក់ ផន សុផារី ក៏មានសំឡេងពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ យ៉ាងណាមិញថ្មីៗនេះ តារាកូនពីររូបនេះ បានបង្ហើរបទសំនៀងយ៉ាងពីរោះ Cover បទរបស់ អ្នកស្រី រស់ សេរីសុទ្ធា។
ធ្លាប់តែឃើញ ផន សុផារី សម្តែងល្ខោនបាសាក់ ច្រៀងក្នុងពិធីកាត់សក់ និង លេងកំប្លែង តែថ្មីៗនេះ នាងបាន Cover បទចម្រៀងពីសម័យដើមមួយបទ ដែលមានចំណងជើងថា «ឆាប់ខឹងម្ល៉េះ» ឃើញថាសំឡេងរបស់នាង ពិតជាពីរោះម្យ៉ាងផងដែរ។ ជាពិសេស សំឡេងស៊ីគ្នាជាមួយនឹងបទបែបសម័យដើម ហើយមានបណ្ដាមហាជនជាច្រើន ជម្រុញចង់ឱ្យ ផន សុផារី ចាប់អាជីពចម្រៀងមួយបន្ថែមទៀតផង។
បើទោះមិនមែនជាតារាល្បីខ្លាំងតែ ប្រជាប្រិយភាព របស់ ផន សុផារី ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនច្រើន តាមរយៈសមត្ថភាព នៅក្នុងការសម្តែងល្ខោនបាសាក់ ក៏ដូចជាជីវិតឯកជនពោរពេញទៅដោយសុភមង្គល ដែលនាងតែងតែចែករំលែកនៅតាមបណ្តាញសង្គមជារឿយៗ។
បច្ចុប្បន្ន ផន សុផារី បានក្លាយខ្លួនជាអ្នកម្តាយរបស់កូនៗចំនួនពីរនាក់ តែសម្រស់របស់នាងនៅតែផូរផង់ដដែល ហើយដោយសារមិនទាន់រឹងដៃរឹងជើងពេលនេះ ផន សុផារី មិនទាន់បង្ហាញមុខនៅក្នុងការសម្តែងដូចមុននោះទេ។
គួរឱ្យដឹងថា ផន សុផារី ត្រូវបានគេស្គាល់ថាជា កូនស្រីរបស់ថៅកែល្ខោនបាសាក់ដ៏ល្បីលោក ភី សុគន្ធី ។ ឥលូវនេះ ចង់ដឹងថាសំឡេងរបស់តួឯកល្ខោនបាសាក់រូបនេះពីរោះបែបណា តស់! ទៅស្ដាប់វីដេអូចម្រៀងខាងក្រោមទាំងអស់គ្នា៕
រូបថត ៖ ហ្វេសប៊ុក