
មានកូនក្រមុំទន្ទឹមខ្លួនទៅហើយ តែលេងស្ទីលម៉ូដសក់បែបនេះ ស៊ឹម សូលីកា ឡើងឃ្យូដ!
មានវ័យច្រើន និង មានកូនស្រីក្រមុំទន្ទឹមខ្លួនទៅហើយក្តីតែពិធីការិនី ស៊ឹម សូលីកា នៅតែមានសម្រស់ ទាក់ទាញមិនថមថយនោះទេ ហើយឈានចូលឆ្នាំថ្មី ២០២១ ភ្លាមពិធីការិនីរូបនេះបានលេងស្ទីលថ្មីប្តូរពណ៌សក់ ព្រមទាំងម៉ូដសក់ ដែលមើលទៅពិតជាគួរឱ្យស្រឡាញ់តែម្តង។
មានការលើកឡើងពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រថាប្តូរស្ទីលតែងខ្លួនបែបនេះមើលទៅ ស៊ឹម សូលីកា ឡើងក្មេងប្លែក បើមិនប្រាប់ស្ទើរមិនជឿថានាងមានវ័យក្បែរ ៤០ ឆ្នាំ និងមានកូនក្រមុំទន្ទឹមខ្លួនទៅ ហើយទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស៊ឹម សូលីកា បានធ្វើឱ្យអ្នកគាំទ្រ លាន់មាត់គ្រប់គ្នាពីភាពជោគជ័យរបស់នាងទាំងស្នេហា និង ការងារ ជាពិសេសភាពហាយសូរនៅក្នុងជីវភាពរស់នៅ ពោលមិនចាញ់តារាល្បីនៅប្រទេសជិតខាងឡើយ ។
ចំណែកឯ ជីវិតគូរបស់ ស៊ឹម សូលីកា វិញ ទោះផ្តើមក្ដីស្រឡាញ់ចេញពីមិត្តរួមការងារ និង បានរៀបការ ក្រោយពីស្ពាយងារជាពោះម៉ាយ និង មេម៉ាយក្ដី តែអ្នកទាំងពីរបានចាប់ដៃគ្នាសាងគ្រួសារមួយដ៏ផ្អែមល្ហែម មានសុភមង្គលយ៉ាងខ្លាំង៕
រូបថត ៖ ហ្វេសប៊ុក