តួកញ្ជ្រោងកន្ទុយ ៩ អាយុកាន់តែច្រើន កាន់តែស្អាត សិចស៊ីមិនណយទេ!
ជឿជាក់ថាប្រិយមិត្ត ដែលនិយមតាមដានរឿងភាគចិន «និស្ស័យស្នេហ៍ទេវតា ៣ ជាតិ» ប្រាកដជាស្គាល់តារាសម្ដែងស្រីចិន Dilireba សម្ដែងជាតួអង្គ កញ្ជ្រោងកន្ទុយ ៩ ច្បាស់ដូចថ្ងៃ ព្រោះថាកន្លងមក នាងមិនត្រឹមតែបង្ហាញមុខសម្ដែងក្នុងខ្សែភាពយន្តបុរាណចិនល្បីៗជាច្រើនរឿង ដែលសុទ្ធសឹងតែទទួលបានការគាំទ្រច្រើនក្រាស់ក្រែលពីសំណាក់ទស្សិកជនប៉ុណ្ណោះទេ ហើយលើសពីនេះ នាងក៏ចាត់ទុកជាកំពូលតារាស្រីល្បីល្បាញមួយរូបទាំងវ័យក្មេងផងដែរ។
ភាពល្បីល្បាញយ៉ាងឆាប់រហ័សរបស់តារាស្រីចិន Dilireba គឺដោយសារតែនាងមានភាពប៉ិនប្រសប់ក្នុងការសម្ដែង ហើយលើសពីនេះ នាងក៏មានមុខមាត់ស្អាតទាក់ទាញ កម្ពស់កម្ពរក៏បានថែមទៀត។ ចំណែករូបរាងតួឯកស្រីក្នុងរឿងភាគបុរាណចិនដ៏ល្បីរូបនេះ មានដងខ្លួនតូចច្រឡឹង ចង្កេះមួយក្ដាប់ គួរឱ្យគយគន់មិនជិនណាយនោះទេ ។
យ៉ាងណាមិញ ប្រិយមិត្តបានឃើញហើយថា ស្រីស្រស់ Dilireba ច្រើនតែតុបតែងខ្លួនក្នុងសម្លៀកបំពាក់ក្នុងរឿងបុរាណចិន ប៉ុន្ដែបើក្រឡេកទៅមើលរូបថតក្នុងរ៉ូបរឹបរាងប៉ុន្មានសន្លឹករបស់នាងវិញ ទាំងស្រស់ស្អាត ទាំងសិចស៊ី ទាក់ទាញ ច្បាស់ជាធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយស្រឡាំងកាំង ជញ្ជក់មាត់សរសើរជាក់ជាមិនខាន ៕