ឈុន រក្សា បញ្ចេញស្នាមញញឹម ក្នុងថ្ងៃកំណើតគម្រប់ខួប ២១ ឆ្នាំ យ៉ាងស្រស់ស្អាត
ឈុន រក្សា ដែលត្រូវបានមហាជនស្គាល់ថា ជាអតីតបេក្ខភាពទទួលបានចំណាត់ថ្នាក់លំដាប់រងទី១ នៅក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក Miss Universe ឆ្នាំ ២០២០ ដែលបានបញ្ចាប់កាលពីខែ វិច្ឆិកា កន្លងទៅ។ យ៉ាងណាមិញ នាងក៏នឹងត្រៀមខ្លួនទៅប្រកួតតំណាងឱ្យកម្ពុជាទៅចូលរួមក្នុងកម្មវិធី Miss Tourism International នៅដើមឆ្នាំ ២០២១ ខាងមុខនេះផងដែរ។
ក្រោយពីកម្មវិធីនេះ បានបញ្ចាប់ទៅ យើងសង្កេតឃើញថា ស្រីស្អាតរូបនេះកំពុងតែសាងប្រជាប្រិយភាព និង ភាពលេចធ្លោយ៉ាងខ្លាំង ដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់នាង រួមទាំងការងារមមាញឹកជាច្រើនផងដែរ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ឈុន រក្សា បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយកញ្ញាឯកផ្សេងទៀតយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងណាស់ នៅក្នុងថ្ងៃកំណើតរបស់នាងក្នុងវ័យ ២១ ឆ្នាំ៕