អាយុម្នាក់ៗជាង ៤០ ឆ្នាំហើយ តែតារាស្រី ២ ដួងនេះ នៅតែស្អាត!
ថ្មីៗនេះ មានការចាប់អារម្មណ៍ពីសំណាក់មហាជន ក្រោយពីបានដឹងពីអាយុពិតប្រាកដរបស់ តារាស្រី ២ ដួង ដែលមានវ័យជាង ៤០ ឆ្នាំទៅហើយ តែអ្នកទាំងពីរនៅតែមានសម្រស់ស្អាតមិនថមថយឡើយ។ ចង់ដឹងថា ពួកគេជានរណា តស់! ទៅតាមដានទាំងអស់គ្នា។
១) តារាចម្រៀង ស៊ិន ឧត្តមផល្លា
តារាចម្រៀង ស៊ិន ឧត្តមផល្លា បានបង្ហើបថាពេលនេះ នាងមានវ័យ ៤២ ឆ្នាំទៅហើយ។ អ្វីដែលចាប់អារម្មណ៍ អ្នកគាំទ្រ គិតថា សម្រស់របស់នាងនៅតែស្រស់ស្អាត បើទោះនាងមានកូនពេញជំទង់ទៅហើយក្តី។ មួយរយៈចុងក្រោយនេះ តារាចម្រៀងនិយមច្រៀងបទចិនរូបនេះ ក៏កាន់តែលេចធ្លោថែមមួយកម្រិតទៀត ក្រោយពីនាងកែបំពេញចំណុចខ្វះខាត នៃទម្រង់មុខ ត្រង់កន្លែងច្រមុះឱ្យមើលទៅកាន់តែទាក់ទាញបន្ថែម។ ក្នុងនោះ ក៏មានការសរសើរថា បើមិនប្រាប់អាយុពិតប្រាកដ ស្ទើរមិនចាប់អារម្មណ៍ថា ស៊ិន ឧត្តមផល្លា មានវ័យច្រើនបែបនេះទេ។
២) តារាចម្រៀងសំឡេងរដឺន អឿន ស្រីមុំ
ងាកមកតារាចម្រៀង អឿនស្រីមុំ ឯណេះវិញក៏មិនធម្មតាដែរ បើទោះនាងមានវ័យ ៤៣ ឆ្នាំក្តី តែនាងនៅតែមានសាច់ចាំ ជាពិសេសរូបរាងស្រឡូនស្អាតមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ។ មហាជនខ្លះ លើកឡើងថា សរសើរអីតែតារាស្រុកគេ តារាស្រុកខ្មែរក៏ស្អាតខ្លាំងមិនធម្មតាដែរ ហើយបើនិយាយពី អឿន ស្រីមុំ វិញ គឺស្អាតបែបធម្មជាតិតែម្តង។ បច្ចុប្បន្ន អឿនស្រីមុំ នៅតែបន្តអាជីពលក់សំនៀងដដែល គ្រាន់តែប្រជាប្រិយភាពរបស់នាងនៅក្នុងពេលនេះ មិនសូវស្ទុះខ្លាំងដូចប៉ុន្មានឆ្នាំមុន៕